- 2017-06-08 08:07:21
- បាល់ទាត់
កម្លាំងសំខាន់ពីរ Chanathip និង Theerathon អវត្តមានពេលថៃប៉ះ អារ៉ាប់រួម
- 2017-06-08 08:07:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្លាំងសំខាន់ពីរ Chanathip និង Theerathon អវត្តមានពេលថៃប៉ះ អារ៉ាប់រួម
ចន្លោះមិនឃើញ
កីឡាករចំនួន២៤រូបត្រូវបានកោះហៅចូលក្រុមជម្រើសជាតិថៃត្រៀមប៉ះ ជម្រើសជាតិអារ៉ាប់រួមក្នុងការប្រកួតជម្រុះ World Cup នៅថ្ងៃទី១៣ ខែមិថុនា។
យោងតាមការប្រកាសរបស់សហព័ន្ធថៃហៅកាត់ (FAT) ក្រុមជម្រើសជាតិនឹងបោះជុំរុំប្រមូលផ្ដុំហ្វឹកហាត់នៅ Kiarti Thanee Country Club ស្ថិតនៅខេត្តសមុទ្រប្រាកាន ចម្ងាយប្រហែល៣០គីឡូម៉ែត្រពីរាជធានីបាងកក។
ក្នុងចំណោមកីឡាករទាំងអស់ មាន៩រូបជ្រើសមកពីក្រុមជើងឯកលីគកំពូលថៃ Muangthong United មានដូចជា៖ Kawin Thamsatchanan, Tristan Do, Theerathon Bunmathan, Adisorn Promrak, Wattana Playnum, Mongkol Tossakrai, Chanathip Songkrasin, Teerasil Dangda និង Peerapat Notchai។
ទោះជាយ៉ាងណា កម្លាំងសំខាន់២រូបរួមមាន Messi ថៃ Chanathip និងខ្សែការពារឆ្នើម Theerathon មិនមានឈ្មោះក្នុងជម្រើសជាតិទេព្រោះតែរបួស។ ក្រុមដែលដឹកនាំដោយលោក Rajevac ទើបតែចាញ់ អ៊ូបេគីស្ថាន ២-០ ក្នុងការប្រកួតកម្ដៅសាច់ដុំកាលពីពេលកន្លងទៅ៕