• 2017-06-07 06:42:59
  • បាល់ទាត់

ចាន់ វឌ្ឍនាកា សំណូមពរ​​​អ្នក​គាំទ្រ​មក​ទស្សនា​​ប្រកួត​ស្អែក​កុំវ៉ៃ​គ្នា​ដូច​មុន​ៗ

  • 2017-06-07 06:42:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​កម្ពុជា ចាន់ វឌ្ឍនាកា ​បាន​លើក​ឡើង​ថា ខ្លួន​ពិត​ជា​មិន​ចង់​ឲ្យ​អ្នក​គាំទ្រ​កម្ពុជា​មក​ទស្សនា​ការ​ប្រកួត​ស្អែក​​រវាង​កម្ពុជា​ និង​ឥណ្ឌូណេស៊ី ​មាន​សកម្មភាព​វ៉ៃ​គ្នា​ដូច​​កាល​ពី​មុន ​ដែល​​ត្រូវ​បាន​គេ​ថត​បង្ហោះ​ ហើយ​​ Share តៗ​គ្នា​ពេញ​បណ្ដាញ​សង្គម Facebook នោះ​ទេ ។

ចាន់ វឌ្ឍនាកា

​​ខ្សែ​ប្រយុទ្ធ​មាន​ស្រុកកំណើត​មក​ពី​ខេត្ត​កំពត​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ខ្លួន​ពិត​ជា​មិន​ចង់​ឃើញ​សកម្មភាព​វ៉ៃ​គ្នា​ដូច​​ដែល​ធ្លាប់​កើត​មាន​មុន​ៗ​នោះ​ទេ។ ការ​ធ្វើ​បែប​នេះ​អាច​ប៉ះពាល់​ដល់​អារម្មណ៍​កីឡាករ​​ក្នុង​ពេល​កំពុង​ប្រកួត​ផង​ដែរ។

​កីឡាករ​រូប​នេះ​បន្ថែម​ថា អ្នក​គាំទ្រ​គួរ​មក​ទស្សនា​​ដោយ​​ទឹក​ចិត្ត​ជា​អ្នក​ស្រលាញ់​បាល់ទាត់ លើក​ទឹក​ចិត្ត​កីឡាករ​តាម​ការ​ហ៊ោ​ឬ​ស្រែក​គាំទ្រ។ ​ម្យ៉ាង​ទៀត​បើ​នៅ​បន្ត​មក​គាំទ្រ​ដោយ​​​បង្ក​ហិង្សា​វ៉ៃ​គ្នា​នោះ​ បាល់ទាត់​មិន​ងាយ​រីក​ចំរើន​ទៅ​មុខ​លឿន​ដូច​ប្រទេស​ផ្សេង​ៗ​នោះ​ទេ។

កម្មវិធី​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​​ស្អែក​​នេះ​​រវាង​ក្រុម​ជម្រើស​ជាតិ​ ​កម្ពុជា នឹង​ក្រុម​ឥណ្ឌូណេស៊ី នឹង​ធ្វើ​ឡើង​វេលា​ម៉ោង ៦:៣០ នាទី​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍​ BTV ផង​ដែរ។ ​អ្នក​គាំទ្រ​​ក្រុម​កម្ពុជា​ស្អែក​នេះ​ត្រូវ​ពាក់​អាវ​ក្រហម ព្រោះ​ក្រុម​កម្ពុជា​ពាក់​អា​វ​ក្រហម​ ខណៈ​ក្រុម​ឥណ្ឌូណេស៊ី​ពាក់​អាវ​ស៕ ​​

អ្នក​គាំទ្រ​កម្ពុជា​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី