- 2017-06-05 08:31:56
- ព័ត៌មាន
កីឡាគុនដាវកម្ពុជា នឹងទៅប្រកួតជើងឯកកីឡាគុនដាវទាហានជើងទឹកនៅថៃ
- 2017-06-05 08:31:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាគុនដាវកម្ពុជា នឹងទៅប្រកួតជើងឯកកីឡាគុនដាវទាហានជើងទឹកនៅថៃ
ចន្លោះមិនឃើញ
សហព័ន្ធកីឡាគុនដាវកម្ពុជា បានសម្រេចបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួនចូលរួមការប្រកួតជ្រើសរើសជើងឯកកីឡាគុនដាវទាហានជើងទឹកឆ្នាំ២០១៧ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ នៅទីក្រុងបាងកក ប្រទេសថៃ។
លោក សុខ អាង អគ្គលេខាធិការនៃសហព័ន្ធកីឡាគុនដាវកម្ពុជា បានឱ្យដឹងថា ការចូលរួមនេះ សហព័ន្ធបានបញ្ជូនកីឡាករចំនួន ៣រូប និងកីឡាការិនីចំនួន ១រូបទៅចូលរួម។ ក្នុងនោះមានកីឡាករ១រូប និងកីឡាការិនី១រូប ជាកូនខ្មែរកាត់អាមេរិក ហើយសព្វថ្ងៃពួកគេរស់នៅទីក្រុងបាងកកស្រាប់។ សមាសភាពនៃការចូលរួមដូចខាងក្រោម៖
លោកអគ្គលេខាធិការខាងលើបានប្រាប់ថាការសម្រេចឱ្យកីឡាករ-កីឡាការិនីខាងលើចូលរួមការប្រកួតដោយមូលហេតុចម្បង២ គឺ៖
តេស្ដកម្រិតគុណផល (Performance) របស់ពួកគាត់ក្នុងកម្រិតអន្ដរជាតិ៖ កីឡាករ-កីឡាការិនីចំនួន៣រូបសុទ្ធតែជាកីឡាករ-កីឡាការិនីថ្នាល ប៉ុន្តែពួកគេពុំសូវមានឱកាសក្នុងការចូលរួមប្រកួតដើម្បីធ្វើតេស្ដ និងទទួលបទពិសោធក្នុងពីការប្រកួតឡើយ ជាពិសេសការប្រកួតជាលក្ខណៈអន្ដរជាតិ។
ស្វែងរកចំណាត់ថ្នាក់ (Ranking) ជូនពួកគេដើម្បីត្រៀមការប្រកួតផ្លូវការរបស់សហព័ន្ធកីឡាគុនដាវអន្ដរជាតិ៖ ការចូលរួមនេះ គឺផ្ដល់ឱកាសឱ្យពួកគាត់ទទួលបានចំណាត់ថ្នាក់មួយក្នុងការប្រកួតអន្ដរជាតិ ដើម្បីធ្វើការសន្សំពិន្ទុ និងត្រៀមចូលរួមការប្រកួតអន្ដរជាតិនានាដែលស្ថិតក្រោមអភិបាលរបស់សហព័ន្ធអាស៊ី និងសហព័ន្ធកីឡាគុនដាវអន្ដរជាតិ ។
សូមបញ្ជាក់ថា ការប្រកួតនេះធ្វើឡើងជារៀងរាល់ឆ្នាំ ដែលរៀបចំដោយសហព័ន្ធកីឡាគុនដាវថៃ និងក្លឹបគុនដាវទាហានជើងទឹក ហើយការចូលរួមត្រូវបានបើកទូលាយសម្រាប់បណ្ដាលប្រទេសនានាលើពិភពលោកមកចូលរួម ។ ក្នុងនោះមានប្រទេសមានចំនួន១៤ទូទាំងពិភពលោកបានចូលរួម ដូចជា ប្រទេសអូស្រ្ដាលី កម្ពុជា ចិន ហុងកុង ឥណ្ឌា អ៊ីរ៉ុង អ៊ីតាលី ម៉ាឡេស៊ី ញូហ្សេឡេន ហ្វីលីពីន សឹង្ហបូរី ថៃ អង់គ្លេស និងអាមេរិក ។
លោក សុខ អាងបានបន្ដថាការចូលរួមខាងលើត្រូវបានអនុញ្ញាតដោយក្រសួងអប់រំ យុវជន និងកីឡា ។ ចំពោះការស្នាក់នៅ ហូបចុក និងការធ្វើដំណើរ សហព័ន្ធជាអ្នកទទួលខុសត្រូវ៕