• 2017-06-05 04:06:59
  • បាល់ទាត់

អ្នក​ចាំ​ទី សូល​ទី​ឡូ ​​សង្ឃឹម​​អាច​ល្បី​ដូច Idol របស់​ខ្លួន​ អ៊ុំ​​ សេរីរ័ត្ន

  • 2017-06-05 04:06:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ចាំ​ទី​របស់​ក្រុម សូល​ទីឡូ​អង្គរ សុខ វីរៈ ​សង្ឃឹម​ថា​ពេល​​ដ៏​ខ្លី​ខាង​មុខ​នេះ​រូប​គេ​ នឹង​អាច​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​វិស័យ​បាល់ទាត់​ដូច​ជា​និមិត្តរូប (Idol) ​របស់​ខ្លួន អ៊ុំ សេរីរ័ត្ន។

សុខ វីរៈ

​អ្នក​ចាំ​ទី​របស់​ក្រុម​​​​សៀមរាប​​រួប​​នេះ​មាន​ការ​តាំង​ចិត្ត​ថា នឹង​ធ្វើ​យ៉ាង​ណា​ព្យាយាម​បង្ហាញ​សមត្ថភាព​ឲ្យ​បាន​ល្អ​នៅ​លើ​ទីលាន។ ​រូប​គេ​បាន​ជ្រើស​រើស​យក​កីឡាករ អ៊ុំ សេរីរ័ត្ន ជា​និមិត្តរូប​របស់​ខ្លួន​​ ​ព្រម​ទាំង​​​សង្ឃឹម​ថា នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ នឹង​អាច​​​បាន​​ល្បី​ឈ្មោះ​ក្នុង​នាម​ជា​អ្នក​ចាំ​ទី​ល្អ​មួយ​រូប​ក្នុង​វិស័យ​បាល់ទាត់​កម្ពុជា។

​កីឡាករ​​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​កំពង់​ធំ​រូប​នេះ​បញ្ជាក់​ថា កត្តា​​សម្រេច​ជ្រើស​រើស​យក អ៊ុំ សេរីរ័ត្ន ជា​និមិត្តរូប​ ពី​ព្រោះ​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​មាន​ចំណុច​ល្អ​ជា​ច្រើន​ ដែល​ធ្វើ​ឲ្យ​គេ​ពេញ​ចិត្ត​ពិសេស​គឺ​ការ​ចាប់​បាល់ និង​​អត្តចរិត​​ស្លូតបូត។ ​​ចំណែក​កង្វះខាត​ដែល​​ត្រូវ​​ហ្វឹកហាត់​បន្ថែម​ ដើម្បី​អាច​ល្អ​ដូច​ Idol របស់​ខ្លួន​គឺ​ ការ​ហក់​ចាប់​​​​បាល់​លើ ​និង​ការ​សង្គ្រោះ​បាល់​ជា​ដើម។

​សុខ វីរៈ​ ជា​​កីឡាករ​មួយ​រូប​ធ្លាប់​​មាន​បទ​ពិសោធ​ជា​អ្នក​ចាំ​ទី​ចំនួន​ ៥​ឆ្នាំ​មក​ហើយ ដោយ​លេង​នៅ​​តាម​បណ្ដា​ខេត្ត និង​ចាប់​ឲ្យ​ជម្រើស​ខេត្ត​កំពង់​ធំ​ជា​ដើម៕

អ៊ុំ សេរីរ័ត្ន
ក្រុម សូលទីឡូអង្គរ

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី