• 2017-05-30 07:08:25
  • បាល់ទាត់

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ថៃ Siroch ទៅ​ចូល​រួម​ជាមួយ​ Muangthong

  • 2017-05-30 07:08:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Siroch Chatthong បាន​ចុះ​ហត្ថលេខា​​ចូល​រួម​ជាមួយ​ SCG Muanghtong United សម្រាប់​ការ​ប្រកួត​លីគ​កំពូល​ថៃ​ជុំ​ទី​ពីរ​ដែល​ចាប់​ផ្ដើម​អំឡុង​ខែ​មិថុនា។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទំព័រ​ Facebook ផ្លូវ​ការ​របស់​ក្លឹប។

Siroch Chatthong

កិច្ច​ព្រមព្រៀង​ទិញ​យក​ខ្សែ​ប្រយុទ្ធ​វ័យ​២៤​ឆ្នាំ​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ​ក្រោយ​រូប​គេ​ស៊ុត​បញ្ចូល​ទី​២គ្រាប់​ម្នាក់​ឯង​ជួយ​ Ubon UMT United យក​ឈ្នះ​ម្ចាស់​ផ្ទះ​ Muanghtong កាល​ពី​សប្ដាហ៍​មុន។ សេចក្ដី​ប្រកាស​បន្ថែម​នឹង​ធ្វើ​​ក្រោយ​ចប់​ការ​ប្រកួត​មិត្តភាព​រវាង​ថៃ​ និង​អ៊ូបេគីស្ថាន​នៅ​ខែ​ក្រោយ​នេះ។

កីឡាករ​រហស្សនាម​ថា​ Pipo បាន​និយាយ​ថា ​កេរ្តិ៍ឈ្មោះ​ និង​ភាព​មាន​លក្ខណៈ​ជា​ក្លឹប​បាល់ទាត់​អាជីព​គឺ​ជា​កត្តា​ជំរុញ​រូប​គេ​ឲ្យ​ចូលរួម​ជាមួយ​ Muanghtong។ Siroch នឹង​ចាប់​ដៃ​គូ​ជាមួយ​ Heberty ជនជាតិ​ប្រេស៊ីល​នៅ​តំបន់​ប្រយុទ្ធ​ដើម្បី​ជួយ​ក្លឹប​ប្រជែង​ពាន​ក្នុង​ស្រុក​ និង​ពាន​ AFC Champions League៕

ចុចអាន៖

ប្រភព៖ facebook ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់