- 2017-05-29 23:01:00
- ព័ត៌មាន
វិទីនី លាតត្រដាងការពិតដែល សំអឿន ពិដោរ យកបេះដូងនាងបាន
- 2017-05-29 23:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិទីនី លាតត្រដាងការពិតដែល សំអឿន ពិដោរ យកបេះដូងនាងបាន
ចន្លោះមិនឃើញ
ទំនាក់ទំនងស្នេហាកីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជាដ៏ស្រស់សោភា ហែមថុន វិទីនី និងកីឡាករបាល់ទាត់ សំអឿន ពិដោរត្រូវបានបង្ហាញជាសាធារណៈកាលពីថ្ងៃអាទិត្យទី២៨ ខែឧសភានេះដែលភាគគីខាងប្រុសជាអ្នកបញ្ចេញ។ ដំណឹងនេះមានការអបអរសាទរ និងជូនពរអ្នកទាំងពីរពីអ្នកគាំទ្រជាច្រើន។ ជាមួយគ្នានេះ ហែមថុន វិទីនីបានប្រាប់ Sabay ថា ខាងប្រុសចូលស្តីដណ្តឹងរួចហើយ ប៉ុន្តែរង់ចាំថ្ងៃមង្គលការតែម្តងពោលគឺមិនមានរៀបចំពិធីភ្ជាប់ពាក្យឡើយ។
ជុំវិញសំណងស្នេហ៍អ្នកទាំងពីរ កីឡាការិនីហែលទឹករូបនេះបានលាងត្រដាងយ៉ាងវែងអន្លាយដូចខាងក្រោម៖
«ដោយសារតែគាត់ (សំអឿន ពិដោរ) អាចយកបេះដូងខ្ញុំបាន ខ្ញុំស្គាល់គាត់រយៈពេល៩ឆ្នាំហើយ តែខ្ញុំមិនដែលមានចិត្តគិតអ្វីលើសពីបងប្អូនឬមិត្តភ័ក្កនោះទេ ពីព្រោះម្តាយគាត់ និងក្រុមគ្រួសារខ្ញុំជាបងប្អូនធម៌ហ្នឹងគ្នា ហើយលោកតារបស់គាត់ត្រូវជាមិត្តជិតស្និទ្ធរបស់តាខ្ញុំ។ គាត់បាននិយាយថាគាត់ស្រលាញ់ខ្ញុំតាំងពីគាត់នៅក្មេង ប៉ុន្តែខ្ញុំមិនដែលយកចិត្តទុកដាក់ហ្នឹងខ្វាយខ្វល់ពីគាត់សោះឡើយ ទោះគាត់ព្យាយាមបង្ហាញម៉េចក៏ដោយក៏ខ្ញុំនៅតែមិនខ្វល់។
គិតតាំងពីរយៈពេលនោះមកពេល ឥឡូវនេះវាយូរខ្លាំងណាស់ ហើយនៅពេលដែលខ្ញុំធ្លាប់មានស្នេហា គាត់ព្យាយាមនៅឆ្ងាយពីខ្ញុំ ព្រោះវាជាអ្វីដែលខ្ញុំសម្រេចចិត្ត តែ គាត់នៅតែរាប់អាននិងស្រលាញ់គ្រួសារដដែលរហូតមកដល់ពេលដែលខ្ញុំបែកបាក់ស្នេហាខ្ញុំក៏បានរស់នៅថៃបន្តរហូតដល់បញ្ចប់ការហ្វឹកហាត់ និងទៅប្រកួតនៅប្រទេសប្រេស៊ីលទៀត។ ពេលនោះគាត់ព្យាយាមចាប់ផ្តើមឆាតមកសួរសុខទុក្ខខ្ញុំរាល់ថ្ងៃតែខ្ញុំនៅតែមិនយកទុកដាក់ជាមួយគាត់ដែរ។ រហូតមកដល់ថ្ងៃកំណើតរបស់ខ្ញុំខែ១០ ឆ្នាំមុននេះគឺថ្ងៃខួបកំណើតរបស់ខ្ញុំ។
គាត់ក៏បានក៏ទិញកាដូកាមេរ៉ាfujjiឲ្យខ្ញុំហើយ supriseខ្ញុំ តែគាត់បានឲ្យពូខ្ញុំទុកវាក្នុងបន្ទប់ខ្ញុំតែឲ្យពូខ្ញុំលាក់ថាមិនមែនជារបស់គាត់ទិញឲ្យទេ។ ពូខ្ញុំប្រាប់ថាវាជារបស់ពូខ្ញុំទិញឲ្យខ្ញុំតែចុងក្រោយខ្ញុំដឹងថាវាជាកាដូដែលគាត់ទិញឲ្យតែខ្ញុំនៅតែមិនទាន់មានចិត្តលើគាត់ចិត្តខ្ញុំនៅតែគិតគាត់ដូចមិត្តបងប្អូនដដែល។ គាត់នៅតែព្យាយាមបង្ហាញក្តីស្រលាញ់មកលើខ្ញុំ ប៉ុន្តែខ្ញុំព្យាយាមនិយាយពាក្យសំដីមិនល្អទៅគាត់ច្រើនណាស់ដើម្បីឲ្យគាត់កាត់ចិត្តពីខ្ញុំ តែគាត់នៅតែមិនចាកចេញ គាត់បន្តលើពីអ្វីដែលគាត់ធ្វើពីមុនទៀត។ ខ្ញុំបានប្រាប់ដល់គាត់ថា ខ្ញុំព្យាយាមជៀសពីគាត់ដោយសារតែខ្ញុំធ្លាប់បែកបាក់ពីអ្នកកីឡាបាល់ទាត់ម្តងហើយចឹងខ្ញុំអត់ចង់យកអ្នកដែលលេងកីឡាបាល់ទាត់ម្តងទៀតទេ។ វានឹងមានពាក្យលេចឮអាក្រក់មកលើរូបគាត់ខ្ញុំមិនចង់ឲ្យគាត់មានបញ្ហាឬក៏មិនសប្បាយចិត្តទៅថ្ងៃមុខជាមួយខ្ញុំដោយសារតែរឿងនេះ។
ទោះជាយ៉ាងណាគាត់មិនយល់ស្របនៅអ្វីដែលខ្ញុំនិយាយ គាត់ថាគាត់ថាគាត់ស្រលាញ់ខ្ញុំគឺដើម្បីអនាគត គាត់ចង់បានមនុស្សដែលគាត់ស្រលាញ់នៅក្បែរគាត់មិនខ្លាចពាក្យសំដីដែលគេនិយាយនោះទេ។ មាសសុទ្ធគឺគេមិនខ្លាចភ្លើង។ អ្វីដែលសំខាន់ក្តីស្រលាញ់ពិតប្រាកដ និងស្មោះត្រង់នឹងគ្នា។ បើយើងព្យាយាមធ្វើឲ្យល្អឥតខ្ចោះដើម្បីមាត់អ្នកដទៃភ្នែកដទៃក៏នោះតែព្យាយាមរកមើលកំហុសរបស់យើងមកនិយាយបានដែរ។ នេះជាពាក្យដែលគាត់និយាយមកខ្ញុំ ហើយក៏គាត់និយាយថា អាចផ្តល់ឱកាសឲ្យខ្លះបានទេ ហើយខ្ញុំក៏ចាប់ផ្តើមគិត និងព្រមខ្ញុំបើកចិត្តមើលគាត់តែអ្វីដែលខ្ញុំបានឃើញគឺក្តីស្រលាញ់ដែលគាត់បានផ្តល់ឲ្យពិតគឺប្រាកដ។ គាត់ពិតជាខ្លាចបាត់ខ្ញុំដល់ថ្នាក់ពេលដែលខ្ញុំទៅលេងគ្រួសារខ្ញុំនៅកាណាដារយៈពេលជាងមួយខែ ហើយមុនពេលទៅខ្ញុំបានប្រាប់គាត់ថា ខ្ញុំទៅតែកន្លះខែទេ ប៉ុន្តែពេលដែលខ្ញុំទៅដល់នោះខ្ញុំនៅរហូតដល់១ខែជាង ហើយគាត់ពិតជាភ័យខ្លាំងខ្លាំចខ្ញុំមិនវិលមកវិញដល់ថ្នាក់គាត់សុំឲ្យមីងខ្ញុំរត់ការធានាគាត់ឲ្យទៅទីនោះអស់ប៉ុន្មានម៉ឺនក៏គាត់សម្រេចទៅដែរប៉ុន្តែខ្ញុំឃាត់គាត់ ព្រោះខ្ញុំគ្មានគំរោងនៅនោះគ្រាន់តែខ្ញុំនៅលេងលើសថ្ងៃកំណត់ ហើយរកសំបុត្រយន្តហោះមកវិញអត់ទាន់បានដោយសារតែខែធ្លាក់ទឹកកកមានមនុស្សដើរលេងច្រើន ចឹងសំបុត្រវាពេញអស់ទំរាំតែរកបានវាយូរ។
រហូតដល់ពេលខ្ញុំត្រលប់មកវិញ ខ្ញុំក៏បានចាប់ផ្តើមមានចិត្តគិតពីគាត់ដោយសារតែទង្វើទាំងអស់របស់គាត់ ហើយគាត់តែងតែមកសួរសុខទុក្ខយាយខ្ញុំ និងម៉ាក់ខ្ញុំដូចអ្វីដែលគាត់ស្រលាញ់ខ្ញុំ។ ខ្ញុំមិនមែនសម្រេចចិត្តតែម្នាក់ឯងទេខ្ញុំបានប្រាប់គ្រួសារខ្ញុំ និងសួរយោបល់ពីគ្រួសារខ្ញុំថាចរិតគាត់យ៉ាងម៉េចដែរហើយពួកគាត់ក៏បាននិយាយថាចរិតគាត់ល្អ គាត់ស្លូតម៉ាក់និងម៉ាក់យាយពេញចិត្ត។ និយាយទៅគ្រួសារខ្ញុំពេញចិត្តទទួលយកគាត់ដោយគាត់ដឹងចាស់ទុំហើយចេះគិតអ្វីដែលគ្រួសារខ្ញុំចង់ឃើញគឺមនុស្សម្នាក់អាចផ្ដល់សេចក្ដីសុខ និងឲ្យតម្លៃមកលើខ្ញុំ និងក្រុមគ្រួសារ។
គាត់មិនត្រូវការអ្នកមានទ្រព្យសម្បត្តិហូរហៀរហឺហារតែមិនផ្តល់សេចក្តីសំខាន់ចេះគិតចាប់ដៃគ្នាទៅមុខវាជារឿងល្អហើយ។ ខ្ញុំក៏បាននិយាយទៀតថា បើស្រលាញ់ខ្ញុំមែនចឹងចូលនិយាយតាមប្រពៃណីទៅហើយគាត់បាននិយាយថាគាត់រង់ចាំពាក្យនេះយូរហើយ។ គាត់បាននិយាយទាំងទឹកភ្នែកថាតើគាត់ស្ថិតក្នុងយល់សប្ដិមែនទេ?
បងប្រុសបានសួរខ្ញុំថាគាត់មិនសង្ហារផង ហេតុអ្វីខ្ញុំស្រលាញ់ ខ្ញុំខ្លាចនឹងយកប្រុសស្អាតសង្ហារណាស់បងខ្ញុំរូបរាងមិនស្អាតខ្ញុំមិនហ៊ានប៉ងទេសុំត្រឹមតែស្រលាញ់ស្មោះទេតែក្តីស្រលាញ់ដែលគាត់ផ្តល់ឲ្យលើពីអ្វីដែលខ្ញុំគិតទៅទៀតបង។ ខ្ញុំសប្បាយចិត្តនៅក្បែរខ្ញុំ ទោះគាត់មិនហឺហារគាត់មិនសង្ហារ តែគាត់ផ្តល់តម្លៃ និងក្តីស្រលាញ់មួយដល់កក់ក្តៅបំផុតមកលើខ្ញុំ។ គាត់យកចិត្តទុកដាក់ពីខ្ញុំការងាររបស់ខ្ញុំ និងកម្លាំងចិត្តមកដល់ខ្ញុំគ្មានឡើយពាក្យសំដីធ្ងន់មកលើខ្ញុំ។ទង្វើទាំងអស់នេះហើយដែលគាត់ធ្វើឲ្យខ្ញុំមិនអាចចាកចេញពីគាត់»៕