- 2017-05-22 06:49:38
- ព័ត៌មាន
មាស សំអឿនអត់ពេញចិត្តនឹងក្រុមនារីកម្ពុជាបានលេខ៤
- 2017-05-22 06:49:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាស សំអឿនអត់ពេញចិត្តនឹងក្រុមនារីកម្ពុជាបានលេខ៤
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាអាយុក្រោម១៥ឆ្នាំទទួលបានចំណាត់ថ្នាក់លេខ៤ក្នុងចំណោម៩ប្រទេសដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ពានរង្វាន់នារីអាស៊ាន15 GIRLS’ CHAMPIONSHIP 2017 នៅប្រទេសឡាវ។
ព្រឹត្តិការណ៍នេះក្រុមនារីកម្ពុជាស្ថិតនៅក្នុងពូល B ដែលមានសិង្ហបុរី ឥណ្ឌូណេស៊ី និងហ្វីលីពីន។ ប្រកួតលើកទី១នារីកម្ពុជាឈ្នះសិង្ហបុរី ២-១, ប្រកួតលើកទី២ចាញ់ហ្វីលីពីន ៣-០ និងប្រកួតលើកទី៣ស្មើឥណ្ឌូណេស៊ី ១-១ ដែលបានធ្វើឲ្យពួកគេឡើងវគ្គខ្វែង។ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនារីកម្ពុជាបានចាញ់ក្រុមនារីថៃ ៦-០ ខណៈការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ចាញ់ក្រុមនារីមីយ៉ាន់ម៉ា ៣-១ ដើម្បីទទួលបានត្រឹមចំណាត់ថ្នាក់លេខ៤។
លទ្ធផលនេះ លោក មាស សំអឿន គ្រូបង្វឹកក្រុម U-15 កម្ពុជាមិនពេញចិត្តឡើយ។ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីម្សិលមិញជាពេលវិលមកដល់កម្ពុជា លោកគ្រូបង្វឹករូបនេះបាននិយាយថា ក្រុមនារីកម្ពុជាគួរតែបានលទ្ធផលល្អជាងនេះពោលគឺហោចណាស់ក៏ត្រឹមលេខ៣ដែរ បើមិនបានលេខ២។ ពីព្រោះការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ ក្រុមមីយ៉ាន់ម៉ាមិនលើសកម្ពុជាប៉ុន្មានឡើយពោលគឺបច្ចេកទេសប្រហាក់ប្រហែលគ្នា។ ជាពិសេសទៀតនោះក្រុមនារីកម្ពុជាបានបង្ហាញទម្រង់ល្អដើមវគ្គទី១ ប៉ុន្តែគ្មានសំណាងរកគ្រាប់បាល់បាន។
ទន្ទឹមនឹងនេះលោកបានបង្ហាញពីចំណុចខ្សោយរបស់ក្រុមនារីកម្ពុជា។ បើនិយាយពីកម្លាំងស៊ុហ្វវិញ ក្រុមរបស់លោកនៅខ្សោយ បើធៀបនឹងក្រុមនារីជម្រើសជាតិផ្សេងៗ។ U-15នារីកម្ពុជាលេងកាន់តែយូរ កម្លាំងកាន់តែធ្លាក់ចុះ និងល្បឿនរត់កាន់តែយឹត ខណៈក្រុមនារីប្រទេសផ្សេងៗកម្លាំងរបស់ពួកគេនៅថេរបានយូរ។ យ៉ាងណា បច្ចេកទេស និងការសហការគ្នាមិនចាញ់ក្រុមគេផ្សេងៗឡើយ។ ចំណុចនេះ លោក មាស សំអឿនបញ្ជាក់ថា ដោយសារការប្រមូលផ្តុំហ្វឹកហាត់មានរយៈពេលខ្លីមុនចេញដំណើរទៅ ដូច្នេះកម្លាំងរបស់ពួកគេមិនពេញលក្ខណៈ៕