- 2017-05-22 03:25:17
- ព័ត៌មាន
ការពិត ស្រីល័ក្ខ ហ្វ្រីឃីកចូលឥណ្ឌូនេស៊ីយ៉ាងស្អាត ដឹងហើយស្ទើរអស់សំណើច
- 2017-05-22 03:25:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិត ស្រីល័ក្ខ ហ្វ្រីឃីកចូលឥណ្ឌូនេស៊ីយ៉ាងស្អាត ដឹងហើយស្ទើរអស់សំណើច
ចន្លោះមិនឃើញ
កីឡាការិនីជាខ្សែការពារជម្រើសជាតិកម្ពុជាអាយុក្រោម១៥ឆ្នាំដែលស៊ុតហ្វ្រីឃីកយ៉ាងស្អាតចូលទីក្រុមនារីឥណ្ឌូណេស៊ីក្នុងពានរង្វាន់ AFF U15 GIRLS’ CHAMPIONSHIP 2017 នៅប្រទេសឡាវដែលពេលនោះក្រុមកម្ពុជាបានស្មើនឹងឥណ្ឌូណេស៊ី ១-១ ហើយបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
កីឡាការិនី ភឺន ស្រីល័ក្ខលេងក្នុងតំណែងខ្សែការពារ មានស្រុកកំណើតនៅកំពង់ស្ពឺ និងមកពីអង្គការសាន់រ៉ាយ។ ក្រោយមកដល់ប្រទេសកម្ពុជាកាលពីម្សិលមិញ ស្រីល័ក្ខបានប្រាប់អារម្មណ៍ពិតថា នាងពិតជារីករាយដែលស៊ុតចូលទីរបស់ក្រុមឥណ្ឌូណេស៊ី។ តាមពិតនាងមានគោលបំណងលើកបាល់ឲ្យមិត្តរួមក្រុមដើម្បីតែតឬស៊ុតបញ្ចូលទីតែប៉ុណ្ណោះដោយសារមានចម្ងាយឆ្ងាយ។ ប៉ុន្តែនាងបានលើកបាល់ទៅក៏ផុតដៃអ្នកចាំទីរបស់ឥណ្ឌូណេស៊ី ហើយចូលទីបានសម្រេច។ សូម្បីតែខ្លួននាងផ្ទាល់ក៏មិននឹកស្មានថា ចូលបែបនេះដែរ។
ភឺន ស្រីល័ក្ខបានចេះលេងតាំងពីអាយុ១២ឆ្នាំពោលគឺរហូតដល់ពេលនេះមានរយៈពេល៣ឆ្នាំហើយ។ កីឡាការិនីរូបនេះបានជាប់ជម្រើសជាតិតាំងពីអាយុ១២ឆ្នាំ និងបានចេញទៅប្រកួតនៅក្រៅប្រទេសដូចជា វៀតណាម និងជប៉ុនជាដើម៕