• 2017-05-20 07:49:37
  • ព័ត៌មាន

Rafael Nadal ធ្លាក់​ចេញ​ពី Italian Open ក្រោម​ស្នាដៃ​​គូ​ប្រជែង​ចាស់​

  • 2017-05-20 07:49:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rafael Nadal បាន​ជ្រុះ​ចេញ​​ពី​កម្មវិធី​ប្រកួត Italian Open ហើយ​​ក្នុង​វគ្គ​៨​នាក់​ចុងក្រោយ បន្ទាប់​ចាញ់​គូ​ប្រកួត​ចាស់​ Dominic Thiem សញ្ជាតិ​អូទ្រីស។ ​

Thiem បាន​បំបាក់ Nadal ដែល​ជា​ម្ចាស់​ពាន​ Grand Slam ១៤​សម័យ​ដោយ​លទ្ធផល​ ៦-៤ និង ៦-៣ ក្នុង​ទីក្រុង​រ៉ូម​។ ក្នុង​ជំនួប​គ្នា​៦​ដង​ នេះ​គឺ​ជា​លើក​ទី​២​ហើយ ដែល Thiem ឈ្នះ​ Nadal។ ជ័យជំនះ​នេះ​គឺ​ការ​ការ​បញ្ចប់​ភាព​មិន​ដែល​ចាញ់​របស់​ Nadal លើ​ទីលាន​ដីឥដ្ឋ​​ក្នុង​១៧​ប្រកួត​ចុង​ក្រោយ​ក្នុង​ឆ្នាំ​នេះ។

អ្នក​ទាំង​ពីរ​ជួប​គ្នា​ចុងក្រោយ​​ក្នុង​កម្មវិធី Madrid Open វគ្គ​ផ្ដាច់​ព្រ័ត្រ​ ជិត​មួយ​សប្ដាហ៍​មុន​ ដែល​កាល​នោះ Nadal ជា​អ្នក​ឈ្នះ។ ក្រោយ​ឈ្នះ Dominic Thiem អាច​នឹង​ត្រូវ​ជួប​កីឡាករ​លេខ​២​ពិភពលោក Novak Djokovic ឬ Juan Martin del Potro ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ៕ ​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី