• 2017-05-20 04:54:51
  • បាល់ទាត់

ច្បាស់​ហើយ Maung Thong ធ្វើ​សន្និសីទ​ចុង​សប្តាហ៍​​​នេះ​គ្រោង​​ប៉ះ​ Cam-All Star

  • 2017-05-20 04:54:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន​ SCG ​គ្រោង​រៀប​ចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ការ​ត្រៀម​ខ្លួន​ប្រកួត​មិត្តភាព​​អន្តរជាតិ​នៅ​តំបន់​អាស៊ាន​ដើម្បី​បើក​​រដូវ​កាល​ថ្មី​នា​ពេល​ខាង​មុខ។ ក្នុង​ចំណោម​ប្រទេស​តំបន់​អាស៊ាន​ដែល​ Muang Thong ធ្វើ​ដំណើរ​ប្រកួត​ទេសចរណ៍​ក៏​នឹង​មាន​ប្រទេស​កម្ពុជា​មួយ​ដែល​ជា​គោល​ដៅ​របស់​ពួក​គេ។

អ្នក​សារព័ត៌មាន​កម្ពុជា និង ប្រាក់ មុន្នីឧត្តម​

អ្នក​សារព័ត៌មាន​កម្ពុជា​ប្រមាណ​៦​ស្ថាប័ន​ក្នុង​នោះ​ Sabay មួយ​ផង​ និង​តារា​ឆ្នើម​ជម្រើស​ជាតិ​កម្ពុជា​ ប្រាក់​ មុន្នីឧត្តម បាន​ចេញ​ដំណើរ​ពី​ប្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ដើម្បី​ចូល​រួម​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃ​អាទិត្យ ទី​២១​ ឧសភា​ ស្អែក​នេះ​នៅ​ទី​ក្រុង​បាងកក ប្រទេស​ថៃ។

មុន​ចេញ​ដំណើរ​ទៅ ប្រាក់ មុន្នីឧត្តម​ បាន​សរសេរ​លើ​ Facebook របស់​ខ្លួន​ថា ៖«អរុណ​សួស្តី​ ថ្ងៃ​នេះ​ខ្ញុំ​បាន​ទៅ​ចូល​រួម​កម្មវិធី​សន្និសីទ​កាសែត​នៅ​ប្រទេស​ថៃ​ ស្តី​ពី​ការ​ប្រកួត​បាល់ទាត់​រវាង​Cambodia All​ Star​ និង​ក្រុម​ MuangThong​ ដែល​ជា​ក្រុម​លីគ​លំដាប់​ប្រទេស​ថៃ​។ សង្ឃឹម​ថា​ពុក​ម៉ែ​បង​ប្អូន​មក​ជួយ​គាំទ្រ​ និង​លើក​ទឹក​ចិត្ត​ក្នុង​ការ​ប្រកួត​ឆាប់​ៗ​នេះ​ឲ្យ​បាន​ច្រើន​កុះករ​ណា» ៕​

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់