• 2017-05-17 06:35:11
  • បាល់ទាត់

មើល​រឿង​រ៉ាវ​លេច​ឮ​​កើត​មាន​ក្នុង​ក្រុម​លីគ​កម្ពុជា​សប្ដាហ៍​នេះ

  • 2017-05-17 06:35:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​លីគ​បាល់ទាត់​កំពូល​កម្ពុជា​បាន​ចប់​ជើង​ទី​១​ហើយ​​ក្នុង​នោះ​ក្រុម​ខ្លះ​ធ្វើ​បាន​ល្អ​ ប៉ុន្តែ​ក្រុម​ខ្លះ​ទៀត​ហាក់​ធ្វើ​មិន​សូវ​បាន​ល្អ​ឡើយ។ នៅ​សប្តាហ៍​ចុង​ក្រោយ​​នៃ​ជើង​ទី​១​ក៏​មាន​លេច​ឮ​ព័ត៌មាន​ថា​ ​នឹង​មាន​ការ​ប្រែប្រួល​ខ្លះ​ទាំង​កីឡាករ​ និង​គ្រូ​បង្វឹក​។

  • លោក ភា សុភ័ត្ត្រា​គ្រោង​ចូល​ធ្វើ​គ្រូ​ជំនួយ​នៅ​ក្លឹប​ធំ​១

អ្នក​អធិប្បាយ​ និង​អ្នក​វិភាគ​បាល់ទាត់​ដ៏​ល្បី​ល្បាញ​ ភា សុភ័ត្ត្រា​បាន​បង្ហើយ​ឲ្យ​ដឹង​ថា​ លោក​​បាន​សម្រេច​ចូល​រួម​​ក្នុង​ក្លឹប​ធំ​មួយ​​នៃ​​លីគ​បាល់ទាត់​កំពូល​កម្ពុជា។ ជំហាន​ដំបូង​លោក​​ទទួល​បាន​ត្រឹម​តែ​គ្រូ​ជំនួយ​ប៉ុណ្ណោះ​ ប៉ុន្តែ​លោក​រង់​ចាំ​ឱកាស​នា​​ពេល​ខាង​មុខ​ទៀត​ដើម្បី​ចាប់​យក​តំណែង​គ្រូ​បង្វឹក។ តាម​​ការ​បង្ហើប​ឲ្យ​ដឹង​នេះ​អាច​មាន​ន័យ​ថា​ គ្រូ​ធំ​ប្រចាំ​ក្លឹប​ណា​មួយ​អាច​នឹង​របូត​កៅអី​នៅ​ដើម​ជើង​ទី​២​​ ឬ​បញ្ចប់​រដូវ​កាល​នេះ។

លោក ភា សុភ័ត្ត្រា (ឆ្វេង)
  • កៅអី​គ្រូ​បង្វឹក​ក្រសួង​ការពារ​ជាតិ​កំពុង​ក្តៅ

មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ក្លឹប​ក្រសួង​ការ​ពារ​ជាតិ​ធ្វើ​មិន​សូវ​បាន​ល្អ​ឡើយ​​ហើយ​ក៏​ស្រាប់​តែ​មាន​ពាក្យ​​លេច​ឮ​​ថា​ គ្រូ​បង្វឹក​ក្រសួង​ការពារ​ជាតិ​ ទេព​ ឡុងរចនា​អាច​នឹង​មិន​​នៅ​បាន​យូរ​​ទៀត​ឡើយ​ ​ដោយ​សារ​តែ​ដឹក​នាំ​ក្រុម​ធ្វើ​មិន​សូវ​បាន​ល្អ។ ទោះ​យ៉ាង​ណា​បុរស​ស្ងប់ស្ងាត់​​ដែល​ដឹក​នាំ​ទ័ព​ឈ្នះ​ពាន​ Hun Sen កាល​ពី​រដូវ​កាល​មុន​នេះ​​ជា​គ្រូ​ម្នាក់​ដឹក​នាំ​ក្រសួង​ការពារ​ជាតិ​បាន​ច្រើន​ឆ្នាំ។

លោក ទេព ឡុងរចនា
  • Gbenga អាច​វិល​ចូល​បឹងកេត​វិញ

សមាជិក​របស់​ក្រុម​អាស៊ី​អឺរ៉ុប​ Samuel Gbanga Ajayi​ អាច​នឹង​​វិល​ត្រឡប់​ចូល​ក្រុម​បឹងកេត​វិញ​ បន្ទាប់​ពី​ចប់​ជើង​ទី​១​នៃ​លីគ​កំពូល​កម្ពុជា​នៅ​អាស៊ី​អឺរ៉ុប។ នេះ​បើ​តាម​ការ​បង្ហោះ​របស់​ Page របស់​អ្នក​គាំទ្រ​បឹងកេត និង​បាន​បញ្ជាក់​ថា​ ដោយ​សារ​ជើង​ទី​១​កន្លង​ទៅ​នេះ​បឹងកេត​ហាក់​ខ្សោយ​នៅ​តំបន់​ប្រយុទ្ធ។ Gbanga ជា​តួ​អង្គ​ដ៏​សំខាន់​ម្នាក់​ដែល​ជួយ​បឹងកេត​ឈ្នះ​ពាន​លីគ​​បាល់ទាត់​កំពូល​កម្ពុជា​កាល​ពី​រដូវ​កាល​មុន។

កីឡាករ Samuel

តើ​ពួក​គាត់​ពិត​ជា​មាន​ការ​ផ្លាស់​ប្តូរ​នា​ពេល​ខាង​មុខ​មែន​? ចុះ​មាន​ក្លឹប​ផ្សេង​ៗ​ទៀត​គ្រោង​ផ្លាស់​ប្តូរ​ទេ?

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់