- 2017-05-13 01:36:42
- ព័ត៌មាន
ល្ងាចនេះ U15នារីកម្ពុជា ប៉ះ U15ឥណ្ឌូណេស៊ី រកក្រុមឡើងបន្ត
- 2017-05-13 01:36:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្ងាចនេះ U15នារីកម្ពុជា ប៉ះ U15ឥណ្ឌូណេស៊ី រកក្រុមឡើងបន្ត
ចន្លោះមិនឃើញ
វេលាម៉ោង៦:៣០នាទីល្ងាចនេះ ក្រុមបាល់ទាត់នារីកម្ពុជាអាយុក្រោម១៥ឆ្នាំត្រូវប្រកួតបញ្ចប់ក្នុងពូល B ជាមួយក្រុមបាតតារាងឥណ្ឌូណេស៊ីដើម្បីស្វែងរកក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF U15 Girls' Championship 2017 នៅប្រទេសឡាវ។
ឆ្លងកាត់២ប្រកួតកន្លងមក ក្រុមនារីកម្ពុជាទទួលបាន៣ពិន្ទុតាមរយៈការឈ្នះសិង្ហបុរី ២-១ និងចាញ់ហ្វីលីពីន ៣-០ ដោយកំពុងស្ថិតនៅលេខរៀងទី៣ពូលB។ ចំពោះក្រុមឥណ្ឌូណេស៊ីវិញបានធ្លាក់ហើយ បន្ទាប់ពីចាញ់ទាំងពីរប្រកួតគឺចាញ់នារីហ្វីលីពីន និងនារីសិង្ហបុរីដោយស្ថិតនៅបាតតារាង។ ចំពោះក្រុមសិង្ហបុរីវិញកំពុងស្ថិតនៅលើក្រុមកម្ពុជាពោលគឺលេខ២ បើទោះជាមាន៣ពិន្ទុស្មើគ្នាក៏ដោយ ពីព្រោះចំណេញគ្រាប់បាល់។ ថ្ងៃនេះ សិង្ហបុរីត្រូវប្រកួតជាមួយក្រុមកំពូលតារាងគឺហ្វីលីពីនដែលឡើងទៅវគ្គបន្តហើយ។
រវាងក្រុមកម្ពុជា និងក្រុមសិង្ហបុរីត្រូវមានក្រុមមួយឡើងទៅវគ្គបន្ត? ប្រសិនបើក្រុមកម្ពុជា និងសិង្ហបុរីទទួលបានជ័យជម្នះដូចគ្នា ឬបញ្ចប់ដោយលទ្ធផលស្មើដូចគ្នា គឺត្រូវអ៊ុតមើលគ្រាប់បាល់ចំណេញ។ ប៉ុន្តែប្រសិនបើក្រុមទាំងពីរនេះ ក្រុមមួយចាញ់ ហើយក្រុមមួយឈ្នះគឺមានន័យថា ក្រុមឈ្នះឡើងទៅវគ្គបន្ត ខណៈក្រុមចាញ់ត្រូវអស់ឱកាស។
កត្តាមានប្រៀបរៀងៗខ្លួន
ឥណ្ឌូណេស៊ីជាក្រុមខ្សោយជាងគេ និងធ្លាក់បាត់ទៅហើយ បន្ទាប់ពីពីរប្រកួតជាប់គ្នាគឺចាញ់សិង្ហបុរី និងចាញ់ហ្វីលីពីន ប៉ុន្តែកម្ពុជាបានយកឈ្នះសិង្ហបុរី ដូច្នេះមានន័យថា ក្រុមកម្ពុជាមានសង្ឃឹមខ្ពស់ក្នុងការយកឈ្នះឥណ្ឌូណេស៊ី។
សិង្ហបុរីត្រូវជួបក្រុមខ្លាំងហ្វីលីពីនដែលមើលទៅពិបាកយកឈ្នះ ប៉ុន្តែហ្វីលីពីនបានកក់កៅអីឡើងវគ្គបន្តរួចហើយ។ ប្រកួតនេះ ហ្វីលីពីនអាចដាក់កីឡាការិនីបម្រុង ឬលេងដោយមិនសូវខំប្រឹងខ្លាំង ដូច្នេះវាជាឱកាសល្អរបស់សិង្ហបុរី។