• 2017-05-01 03:36:51
  • ព័ត៌មាន

តេន្នីស៖ Nadal ផ្ដួល​ Thiem លើក​ពាន Barcelona លើក​ទី​១០

  • 2017-05-01 03:36:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rafael Nadal បាន​យក​ឈ្នះ​គូ​ប្រជែង​មក​ពី​អូទ្រីស​ Dominic Thiem នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ Barcelona Open កាល​ពី​ថ្ងៃ​ម្សិលមិញ​។

Rafael Nadal

អ្នក​វាយ​តេន្នីស​សញ្ជាតិ​អេស្ប៉ាញ​បាន​ប្រើ​ពេល​ចំនួន​២​សិត​ ក្នុង​លទ្ធផល​ ៦-៤ និង ៦-១ ដើម្បី​លើក​ពាន​ Barcelona Open ជា​លើក​ទី​១០​ក្នុង​អាជីព។ Nadal កាល​ពី​សប្ដាហ៍​មុន​ក៏​ឈ្នះ​ពាន​​កម្មវិធី Monte Carlo Master ជា​លើក​ទី​១០​ផង​ដែរ ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ជា​កីឡាករ​ដំបូង​​ដែល​ឈ្នះ​ពាន​១០​ដង​ពី​ទីលាន​តែ​មួយ។

កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​ដែល​ឈាន​ដល់​វ័យ​៣០​ឆ្នាំ​ នឹង​មាន​កាតព្វកិច្ច​សំខាន់​បំផុត​នៅ​ខែ​ក្រោយ​ដើម្បី​ដណ្ដើម​ពាន​នៅ​ទីលាន​ដី​ក្រហម French Open ដែល​រូប​គេ​ធ្លាប់​ឈ្នះ​ Grand Slam ដ៏​ធំ​របស់​បារាំង​មួយ​នេះ​ចំនួន​៩​ដង​មក​ហើយ៕

Dominic Thiem

អត្ថបទ៖ វីរ័ត្ន

មតិយោបល់