• 2017-04-20 01:58:40
  • ព័ត៌មាន

តេន្នីស៖ លេខ​២​ពិភពលោក​ Serena មាន​ផ្ទៃ​ពោះ​នឹង​អវត្តមាន​មួយ​រយៈ​ធំ

  • 2017-04-20 01:58:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Serena Williams ត្រូវ​សម្រាក​ពី​ទីលាន​វាយ​កូន​បាល់​ ឬ​តេន្នីស​មួយ​រយៈ​ដោយ​សារ​តែ​នាង​មាន​ផ្ទៃ​ពោះ​មិន​អាច​ធ្វើ​ការ​ប្រកួត​បាន​។

Serena Williams និងមិត្តប្រុស

អតីត​កីឡាការិនី​លេខ​១​ពិភពលោក​ ដែល​បច្ចុប្បន្ន​កាន់​ចំណាត់​ថ្នាក់​លេខ​២​នៅ​ ATP Ranking ត្រូវ​ភ្នាក់ងារ​ផ្ទាល់​អះអាង​ថា​ នឹង​អវត្តមាន​ពេញ​មួយ​រដូវ​កាល​តែ​ម្ដង សម្រាប់​​ការ​ពពោះ​ និង​ក្រោយ​សម្រាល​កូន។

អ្នក​វាយ​តេន្នីស​ស្បែក​ខ្មៅ​សញ្ជាតិ​អាមេរិក​ នឹង​ឡើង​មក​កាន់​លេខ​១​វិញ​នៅ​សប្ដាហ៍​ក្រោយ​ បន្ទាប់​ពី​ឈ្នះ​ពាន​នៅ Australia Open ជា​ Grand Slam លើក​ទី​២៣​ក្នុង​អាជីព​។ យ៉ាង​ណា​ក៏​ដោយ​ចំណាត់​ថ្នាក់​នេះ​នឹង​ស្ថិត​នៅ​ថេរ​អំឡុង​ពេល​នាង​សម្រាក​ ពោល​គឺ​មិន​ធ្លាក់​ចុះ​នោះ​ទេ​ បើ​ទោះ​ជា​មិន​បាន​ប្រកួត​ក៏​ដោយ។ នេះ​បើ​យោង​តាម​ច្បាប់​ថ្មី​របស់​សហព័ន្ធ​តេន្នីស​ពិភពលោក៕

ប្រភព៖ BBC ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី