- 2017-04-19 03:57:47
- បាល់ទាត់
តារាងបាល់ទាត់ស្វាយអាត់ដង្ហោយហៅរកអ្នកជួយចាក់ដីបំពេញ
- 2017-04-19 03:57:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាងបាល់ទាត់ស្វាយអាត់ដង្ហោយហៅរកអ្នកជួយចាក់ដីបំពេញ
ចន្លោះមិនឃើញ
ទីលានបាល់ទាត់នៅអនុវិទ្យាល័យស្វាយអាត់ ស្ថិតនៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែងកំពុងស្ថានភាពដីរដិបរដុបមិនដែលជាជាដីស្រែពីមុនដែលធ្វើឲ្យពិបាកក្នុងការលេង ក៏ដូចជាប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗថែមទៀត។
លោក សៅ សាវុឌ្ឍ នាយកសាលាបានឲ្យដឹងថា គណៈកម្មការសាងសង់និងទ្រទ្រង់សាលាបានចាក់ដីបំពេញបានជាងពាក់កណ្តាលហើយដែលស្មើនឹងជាង៣០០ឡានតាំងពីឆ្នាំ២០១១មកម្ល៉េះ ប៉ុន្តែមិនទាន់ពេញលក្ខណៈឡើយ។ រហូតមកដល់ឥឡូវ មិនទាន់មានសប្បុរសជនជួយចាក់ដីបន្តទៀតទេ ដូច្នេះហើយ ការទន្ទឹងរង់ចាំមើលតារាងបាល់ទាត់មានសកម្មភាពលេងជាប្រចាំដូចមុន ហាក់ត្រូវការពេលយូរទៅមុខទៀត។ បើសិនមិនមានការចូលរួមទេនោះ ហើយសិស្សសាលាក៏នៅតែមិនអាចហ្វឹកហាត់ និងលេងបានដដែល។
លោកបន្តថា ទីធ្លាសាលាទាំងមូល គឺជាដីកម្មសិទ្ធិរបស់វត្តស្វាយអាត់។ កាលពីមួយឆ្នាំមុននេះ គណៈកម្មការអាចារ្យវត្តបានជួយកសាងរបងសាលាបានមួយជុំរួចរាល់ហើយ នៅឡើយតែដីចាក់បំពេញទីធ្លាទំហំប្រមាណ២៦០០ម៉ែត្រក្រឡាទៀតប៉ុណ្ណោះ។ សាលាបានសហការជាមួយនឹងសហគមន៍កីឡាស្រុកស្វាយអន្ទរ ដើម្បីប្រមូលថវិកាធ្វើទីលានបាល់ទាត់នោះ ដែលមានបណ្តោយ ៩១ម៉ែត្រ និងទទឹង៥១ម៉ែត្រ។ យ៉ាងណា ទំហំនេះអាចពង្រីកបន្ថែមទៀតបាន ព្រោះទីធ្លាសាលានៅសល់ច្រើន សម្រាប់សាងសង់ជាទីលានកីឡាផ្សេងៗទៀតបាន។
លោកសូមអំពាវនាវដល់សប្បុរសជន និងក្រុមហ៊ុននានា មេត្តាចូលរួមជួយចាក់ដីបំពេញទីធ្លា ដែលនៅសេសសល់ប្រមាណជាជាង៣០០ឡានទៀត រួមទាំងបង្គោលទី១គូ សំណាញ់១គូ និងបង្គោលជ្រុង៤ដើម៕