• 2017-04-10 07:56:13
  • បាល់ទាត់

រក​ឃើញ ​៤​ក្រុម​ចុង​ក្រោយ ​ពាន​រង្វាន់​មហាជន​នៅ​ខេត្ត​ក្រចេះ

  • 2017-04-10 07:56:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​មហាជន​នៅ​ខេត្ត​ក្រចេះ​អបអរ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ ​បាន​ឈាន​ដល់​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ហើយ ​ដោយ​ក្រុម​​ម្ចាស់​ជើង​ឯក​ពាន​៧​មករា​​ឆ្នាំ​២០១៦ ​ក៏​បាន​ឡើង​មក​ដល់​វគ្គ​នេះ​ដូច​គ្នា។

ក្រុម​បាល់ទាត់​ព្រាប​ស ​FC ​ដែល​សំបូរ​ដោយ​កីឡាករ​វ័យ​ចំណាស់ ​និង​មាន​បទ​ពិសោធ​លើ​ទីលាន​បាន​យក​ឈ្នះ​លើ​ក្រុម​បាល់ទាត់​វ័យ​ក្មេង​សាលា​អរុណរះ ក្នុង​លទ្ធផល​លើសលប់​ ៧-១ ។ ​ដោយ​តាម​ លទ្ធផល​នេះ​បាន​នាំ​ឲ្យ​ក្រុម​នេះ​បាន​កក់​កៅអី​ពាក់​កណ្តាល​ផ្តាច់ព្រ័ត​ជាមួយ​ក្រុម​ចលនា​យុវជន ក១៥៧​ ដែល​បាន​យក​ឈ្នះ​លើ ​ក្រុម​យុវជន​ស្រលាញ់​សន្តិភាព ក្នុង​លទ្ធផល ២-០។

ដោយ​ឡែក​គូ​ផ្សេង​ទៀត​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ​ក្រុម​បាល់ទាត់​ជើងឯក​ឆ្នាំ​ ២០១៦ ​Kratie FC (A) បាន​យក​ឈ្នះ​លើ​ក្រុម​បាល់ទាត់​ សសយក ​ខេត្ត​ក្រចេះ ក្នុង​លទ្ធផល ៣​-០​ ដើម្បី​កក់​កៅ​អី ៤​ក្រុម​ចុង​ក្រោយ​ផង​ដែរ។ ​គូរ​ដែល​ជក់ចិត្ត​នឹង​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​ដែល​ចំណាយ​ពេល​រហូត​ដល់​១២០​នាទី ​នោះ​គឺ​ Kratie FC ឈុត(B) ​ដែល​សំបូរ​ទៅ​ដោយ​យុវជន​សិស្ស​វិទ្យាល័យ បាន​វាយ​បក​យក​ឈ្នះ​លើ​ក្រុម​លេខ​ ១​ពូល​ B ​យុវជន​សេះ​ស​ថ្មគ្រែ ​ក្នុង​លទ្ធផល​មិន​គួរ​ឱ្យ​ជឿ​ ៣-២។

នៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​នេះ ​ក្រុម Kratie FC (A) ​នឹង​ត្រូវ​តតាំង​ជាមួយ​ Kratie FC (B) ​និង​ក្រុម​ព្រាប​ស FC ​ប៉ះ​ជាមួយ​​ក្រុម​យុវជន ក១៥៧។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី​២២ខែមេសាខាងមុខនេះ ខណៈ​ដែល​ផ្ដាច់ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី២៩៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់