• 2017-03-29 02:52:47
  • ព័ត៌មាន

Sharapova ត្រៀម​វិល​ទៅ​ទីលាន​តេន្នីស​​វិញ​ក្រោយ​ផុត​បម្រាម​រឿង​ប្រើ​សារធាតុ​ញៀន​​

  • 2017-03-29 02:52:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Maria Sharapova បាន​ឲ្យ​ដឹង​ថា​នាង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​វិល​មក​កាន់​ការ​ប្រកួត​វាយ​តេន្នីស​វិញ​បន្ទាប់​ពី​ត្រូវ​ពិន័យ​ប្រមាណ​១៥​ខែ​មិន​ឲ្យ​ប្រកួត​កម្មវិធី​នានា។

Maria Sharapova

ជើង​ឯក​ Grand Slam ៥​សម័យ​កាល​បាន​​រក​ឃើញ​ថា​មាន​ប្រើ​សារធាតុ​ប៉ូវ​កម្លាំង​ដែល​ហាម​ឃាត់​ក្នុង​កីឡា ហើយ​ត្រូវ​ជាប់​ពិន័យ​មិន​ឲ្យ​ប្រកួត​រយៈ​ពេល​២​ឆ្នាំ។ យ៉ាង​ណា​ក៏​ដោយ​ក្រោយ​មក​នាង​ត្រូវ​បាន​បន្ធូរបន្ថយ​មក​សល់​ត្រឹម​ ១៥​ខែ​វិញ។

កីឡាការិនី​ដែល​ធ្លាប់​កាន់​ចំណាត់ថ្នាក់​លេខ​១​ពិភពលោក​នឹង​ផុត​បម្រាម​ត្រឹម​ថ្ងៃ​ទី​២៦​ខែ​ មេសា ហើយ​នាង​នឹង​ចូល​រួម​ប្រកួត​កម្មវិធី Porsche Grand Prix នៅ​ប្រទេស​អាល្លឺម៉ង់​ជា​ប្រកួត​ដំបូង​របស់​ខ្លួន​ក្រោយ​បាត់​មុខ​អស់​មួយ​រយៈ​ធំ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី