- 2017-03-27 06:26:42
- បាល់ទះ
គ្រូបង្វឹកមកពីឡាវសរសើរក្រុមបាល់ទះខេត្តស្ទឹងត្រែង
- 2017-03-27 06:26:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូបង្វឹកមកពីឡាវសរសើរក្រុមបាល់ទះខេត្តស្ទឹងត្រែង
ចន្លោះមិនឃើញ
ការប្រកួតកីឡាមិត្តភាពរវាងខេត្តស្ទឹងត្រែងនិងចំប៉ាសាក់របស់ប្រទេសឡាវក្នុងពិធីបុណ្យទន្លេលើកទី៣នេះ មិនផ្ដោតលើការឈ្នះចាញ់នោះទេតែលោកគ្រូនិងជាអ្នកនាំកីឡាករមករូបនេះសរសើរកីឡាបាល់ទះរបស់កម្ពុជាថាខ្លាំង។
លោក Boun Chan ដែលជាគ្រូនិងជាអ្នកនាំកីឡាករមកចូលរួមប្រកួតបាល់ទាត់និងបាល់ទះដើម្បីអបអរពិធីបុណ្យទន្លេលើកទី៣នេះបានឲ្យដឹងកាលពីថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០១៧នៅឯខេត្តស្ទឹងត្រែងថា លោកមានចិត្តសប្បាយរីករាយនិងត្រេកអរបំផុតដែលបានចូលរួមពិធីដ៏ធំនេះលោកក៏អរគុណដល់ខាងកម្ពុជាដែលផ្ដល់កិត្តិយសដល់ពួកគេ។
ចំពោះការប្រកួតមិនថាកីឡាបាល់ទាត់ឬបាល់ទះនោះទេ វាគ្រាន់តែជាការប្រកួតផ្លាស់ប្ដូរបទពិសោធន៍រវាងខេត្តនិងខេត្តតែប៉ុណ្ណោះមិនមែនជាការប្រកួតអ្វីធំដុំអ្វីនោះឡើយ ហើយចំពោះសមត្ថភាពប្រកួតវិញលោកមើលឃើញថា បាល់ទាត់ខេត្តទាំងពីរមានបច្ចេកទេសប្រហាក់ប្រហែលគ្នា។ តែបើមើលទៅប្រកួតបាល់ទះវិញលោកគ្រូរូបនេះសរសើរថាអ្នកខេត្តស្ទឹងត្រែង មានសមត្ថភាពខ្លាំងនិងលេងបានល្អជាកីឡាកររបស់លោក។
សម្រាប់ពិធីបុណ្យទន្លេរយៈពេល ៣ថ្ងៃនេះលោក Boun Chan បាននាំមកទាំងអស់ ៤២នាក់ ក្នុងនោះមានស្រីម្នាក់ ចំពោះក្រុមកីឡាបាល់ទះមានចំនួន ១៤នាក់ និងក្រុមបាល់ទាត់មានចំនួន ២២នាក់ ហើយពួកគេទាំងអស់មកពីខេត្តចំប៉ាសាក់ ប្រទេសឡាវដែលជាប់ព្រំប្រទល់និងខេត្តស្ទឹងត្រែង។ លើកក្រោយៗទៀតបើខាងកម្ពុជាផ្ដល់កិត្តិយស លោកនិងចូលរួមជាបន្តបន្ទាប់ទៀត៕