• 2017-03-27 01:25:34
  • បាល់ទាត់

Defoe & Vardy ​​ស៊ុត​ឲ្យ​អង់គ្លេស ​ឈ្នះ​​លីទុយអានី ​២-០ ​យប់​មិញ

  • 2017-03-27 01:25:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​តោ​កំណាច​អង់គ្លេស ​បាន​យក​​ឈ្នះ​លើ​លីទុយអានី​ ២-០ ​ក្នុង​ការ​ប្រកួត​ជម្រុះ​ World Cup 2018 ​​​ពូល​ F ​នា​កីឡដ្ឋាន​​ជាតិ​ Wembley ​យប់​មិញ។

អង់គ្លេស ​ដែល​ដឹក​នាំ​ដោយ​គ្រូ​បង្វឹក​ Gareth Southgate ​​​​រក​បាន​គ្រាប់​ទី​១ នាទី​២១ ​​​ស៊ុត​ដោយ​ខ្សែ​ប្រយុទ្ធ ​Jermain Defoe។ ​កីឡាករ​របស់​ក្លឹប​ Sunderland ​រូប​នេះ​ ​ទើប​ជាប់​ជម្រើស​ជាតិ​លើក​ដំបូង​ឡើង​វិញ ​បើ​គិត​តាំង​ពី​ឆ្នាំ​២០១៣។ ​រីឯ​គ្រាប់​ទី​២ ​ស៊ុត​ដោយ​ខ្សែ​ប្រយុទ្ធ​ Jamie Vardy ​របស់​ក្លឹប​ Leicester City ​​​នាទី​៦៦ ​បន្ទាប់​ពី​ខ្សែ​បម្រើ​ Adam Lallana ​របស់​ក្លឹប​ Liverpool ​បញ្ជូន​​ឲ្យ។

ជ័យ​ជម្នះ​នេះ​ បាន​ជួយ​ឲ្យ​អង់គ្លេស ​បន្ត​ឈរ​កំពូល​តារាង​ពូល​ F ​ដោយ​មាន​១៣​ពិន្ទុ ​លើ​ក្រុម​លេខ​២ ​​ស្លូវ៉ាគី ​មាន​៩​ពិន្ទុ។

រីឯ​១​គូ​សំខាន់​ទៀត​យប់​មិញ​ ​​ក្រុម​ម្ចាស់​ជើង​ឯក​ World Cup 2014 ​ឥន្ទ្រី​ដែក​អាល្លឺម៉ង់​ ​បាន​បំបាក់​ អាហ្សេបៃហ្សង់​ ៤-១ ​ក្នុង​ការ​ប្រកួត​​ពូល​ C។ ​៤​គ្រាប់​របស់​អាល្លឺម៉ង់​ ​រក​បាន​ដោយ​ Andre Schuerrle ​របស់​ក្លឹប​ Borussia Dortmund ​២​គ្រាប់​ម្នាក់​ឯង​ នាទី​ (១៩, ៨១), Thomas Muller ​របស់​ក្លឹប​ Bayern Munich ​នាទី​៣៦ ​និង​ Mario Gomez ​របស់​ក្លឹប​ Wolfsburg ​នាទី​៤៥ ខណៈ​ដែល​១​គ្រាប់​របស់​​អាហ្សេបៃហ្សង់ ​រក​បាន​ដោយ​ ​Dimitrij Nazarov ​នាទី​៣១។

ជ័យ​ជម្នះ​នេះ​ បាន​ជួយ​ឲ្យ​អាល្លឺម៉ង់​ ​​​បន្ត​ឈរ​កំពូល​តារាង​ពូល​ C ​ដោយ​មាន​១៥​ពិន្ទុ​ ​លើ​ក្រុម​លេខ​២ ​អៀរឡង់​ខាង​ជើង​ ចំនួន​៥​ពិន្ទុ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

មតិយោបល់
អត្ថបទថ្មី