• 2017-03-24 07:30:41
  • បាល់ទាត់

Ganzberg Futsal Cup 2017 វគ្គ​១៦​ក្រុម​​យប់​នេះ​ឈាន​​ដល់​សប្ដាហ៍​ទី​៣​ហើយ

  • 2017-03-24 07:30:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់ទាត់ Ganzberg Futsal Cup 2017 ​វគ្គ​ ១៦​ក្រុម​ចុង​ក្រោយ​បាន​ឈាន​ដល់​សប្ដាហ៍​ទី​៣ហើយ​ ​ដោយ​យប់​នេះ​មាន​ចំនួន២​គូ​ប្រកួត​នៅ​ទីលាន T-Soccer ​ចាប់​ពី​វេលា​ម៉ោង​៨​ដល់​១០​យប់​។

កម្មវិធី​ប្រកួត​​យប់​​នេះ​រួម​មាន ៖

Fan Sport Vs Heng Heng Family ចាប់​ផ្ដើម​ម៉ោង ៨:០០ ​ CFR Vs Mokot Pic Cam FC ចាប់​ផ្ដើម​ម៉ោង ៩:០០​

សកម្មភាព​ប្រកួត​កាល​សប្ដាហ៍​មុន​

សម្រាប់​លទ្ធផល​កាល​ពី​សប្ដាហ៍​មុន​៖ ​ Ov Mal ០- ០ យុវជន ក១២ ( Penalty ៖ Ov Mal ៥ – ៤ យុវជន ក១២ )

World Cup Soccer ២- ៥ Home Sport OR

​​ការ​ប្រកួត​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់​ខាង​លើ​ នឹង​បន្ត​​រហូត​ដល់​ថ្ងៃ​​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៧ ទើប​រក​ឃើញ​ជើង​ខ្លាំង​ចំនួន ៨​ក្រុម​​ចុង​ក្រោយ។ ខណៈ​គិត​ត្រឹម​ពេល​នេះ​ក្រុម​ខ្លាំង​​ដែល​ត្រូវ​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​រក​ឃើញ​ចំនួន​៤​ក្រុម​ហើយ​គឺ​ ខណ្ឌ​ពោធិ​សែន​ជ័យ, បង​ឆើត, Home Sport O. R និង Ov Mal ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី