• 2017-03-24 05:09:17
  • ព័ត៌មាន

ទិដ្ឋភាព​រត់​ប្រណាំង​បែប​កម្សាន្តពិធី​​បុណ្យ​ទន្លេ​ស្ទឹងត្រែង​ព្រឹក​មិញ​

  • 2017-03-24 05:09:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិដ្ឋភាព​ស្រស់​បំព្រង​តាម​ដងទន្លេ​មេគង្គ​របស់​កីឡាករ​ កីឡា​ការិនី​ រត់​ប្រណាំងលក្ខណៈ​​កម្សាន្ត​ ៣គីឡូម៉ែត្រ​ និង​ ៥គីឡូម៉ែត្រ​ ដែល​ជា​កីឡា​ទី១​បាន​ចាប់​ផ្ដើម​មុន​គេ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី២៤​ ខែ​មីនា​ ឆ្នាំ​២០១៧​ ឯ​ខេត្ត​ស្ទឹងត្រែង​ក្នុង​ពិធី​បុណ្យ​ទម្លេ​។​ ក្នុង​កម្មវិធី​នេះ​ដែរ​ មាន​កីឡាករ​ កីឡា​ការិនី​ ចូល​រួម​ចំនួន​ប្រហែល​ជា១០០០នាក់។​

​ជយលាភី​​ចម្ងាយ​ ៣គីឡូម៉ែត្រ​(បុរស)​ លេខ១​ គឺ​ ហង្ស​ សុខហាន​ លេខ២​ តូច​ ទិត្យ និង​លេខ៣​ ជឹម​ ចាន់ធឿន។​ ចំណែក​ ៣គីឡម៉ែត្រ​(នារី)​ យ៉ុន​ ស្រីនាង​ លេខ២​ អៀង​ ឌីណា​ និង​ទី៣​ ជាង​ សារ៉ាត។​ ចំពោះ​លទ្ធផល​ ៥គីឡូម៉ែត្រ​(បុរស)​ លេខ១​ ភិន​ ធ្នូ​ លេខ២​ ហែម​ ប៊ុនថូ​ និង​លេខ៣​ គឺ​យស់​ សុវណ្ណរ៉ា​ ខណៈ​ ៥គីឡូម៉ែត្រ​(នារី)​ ឆោម​ អិន​ លេខ២​ គង់​ ណែត​ និង​លេខ៣​គឺ​ Enil Ried៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់