- 2017-03-23 03:29:03
- បាល់ទាត់
Man City ទិញបានអ្នកចាំទីថ្មីតម្លៃ៣០លានផោន ដើម្បីជំនួស Bravo ហើយ
- 2017-03-23 03:29:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man City ទិញបានអ្នកចាំទីថ្មីតម្លៃ៣០លានផោន ដើម្បីជំនួស Bravo ហើយ
ចន្លោះមិនឃើញ
ក្លឹបមេឃខៀវ Manchester City បានព្រមព្រៀងទិញយកអ្នកចាំទី Ederson Moraes ពីក្លឹប Benfica ក្នុងតម្លៃប្រហែល៣០លានផោន ដើម្បីជំនួសតំណែង Claudio Bravo នៅរដូវកាលក្រោយ។ នេះបើតាមសេចក្ដីរាយការណ៍ពីព័រទុយហ្គាល់។
កីឡាករប្រេស៊ីល វ័យ២៣ឆ្នាំ Moraes ជាអ្នកចាំទីដៃទី១ ដ៏ឆ្នើមក្រុម Benfica រដូវកាលនេះ ដែលជួយឲ្យក្រុមរបស់គេ កំពុងឈរលើកំពូលតារាងលីគកំពូលព័រទុយហ្គាល់ Primeira Liga បច្ចុប្បន្ន។ ចំណែកឯ Bravo របស់ Man City បានបង្ហាញទម្រង់លេងមិនបានល្អទេ និងត្រូវអ្នកចាត់ការ Pep Guardiola ដកចេញពីជម្រើសដំបូង ដោយដាក់ Willy Caballero ឲ្យលេងដៃទី១ បណ្ដោះអាសន្ន។
បើតាមសារព័ត៌មាន The Record បានឲ្យដឹងថា ក្លឹប Benfica និង Man City បានព្រមព្រៀងតម្លៃគ្នាហើយ នូវតម្លៃជិត៣០លានផោន ដូច្នេះ Moraes នឹងចាកចេញពីកីឡដ្ឋាន Estadio da Luz ទៅកីឡដ្ឋាន Etihad ក្រោយចប់រដូវកាលនេះ៕