- 2017-03-13 08:19:34
- បាល់ទាត់
សាយ ពិសិដ្ឋ ត្រូវការពេលយូរទៀតទើបអាចវិលចូលទីលានបាន
- 2017-03-13 08:19:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាយ ពិសិដ្ឋ ត្រូវការពេលយូរទៀតទើបអាចវិលចូលទីលានបាន
ចន្លោះមិនឃើញ
អតីតខ្សែការពារជម្រើសជាតិកម្ពុជា សាយ ពិសិដ្ឋ ត្រូវការពេលយូរទៀតដើម្បីអាចវិលត្រឡប់ចូលទីលានបាល់ទាត់បាន បន្ទាប់ពីរបួសប្រេះឆ្អឹងជើងរបស់គេបានកើតឡើងឡើងនៅពេលក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិប្រកួតជាមួយក្រុមអគ្គិសនីក្នុងសប្តាហ៍ទី១នៃលីគកំពូលកម្ពុជា។
ងួន ច័ន្ទបូរមី ភរិយារបស់ សាយ ពិសិដ្ឋ បានប្រាប់មុននេះបន្តិចថា គ្រូពេទ្យបានប្រាប់ថា ត្រូវការពេលព្យាបាលយ៉ាងហោចណាស់ពី៦ខែទៅ១ឆ្នាំដើម្បីព្យាបាល។ បើសាច់ និងឆ្អឹងដុះលូតលាស់បានល្អអាចនឹងវិលចូលទីលានហ្វឹកហាត់វិញបានលឿន ក្រោយពេល៦ខែ។ ប៉ុន្តែប្រសិនបើមិនប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ព្យាបាលទេគឺត្រូវការពេលយូរថែមទៀត។ ប្រហែលជា៣អាទិត្យគ្រូពេទ្យនឹងកាត់ប៉ុងរុំចេញ ប៉ុន្តែក៏មិនអាចដើរខ្លួនឯងបានឡើយ គឺនៅតែដើរដោយឈើច្រត់។
នារសៀលថ្ងៃចន្ទ ទី១៣ ខែមីនា នេះ សាយ ពិសិដ្ឋបានទៅពិនិត្យរបួសនៅមន្ទីរពេទ្យ និងត្រូវការពេលស្ទើររាល់ខែទៀតទៅជួបគ្រូពេទ្យដើម្បីតាមដានពីអាការៈរបួសឲ្យបានដិតដល់៕