• 2017-03-10 07:56:18
  • បាល់ទាត់

Ronaldo បដិសេធ​មិន​ប៉ះ​ពាន​ Confederations Cup ដោយ​សារ​មូលហេតុ​មួយ​

  • 2017-03-10 07:56:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​ទៅ​ទស្សនា​បន្ទប់​ដាក់​ពាន​ ​ Confederations Cup កាល​ពី​ពេល​កន្លង​ទៅ​តែ​បដិសេធ​មិន​ប៉ះពាល់​វា​នោះ​ទេ។

Cristiano Ronaldo

ខ្សែ​ប្រយុទ្ធ​មក​ពី​ក្រុម​ Real Madrid បាន​ឲ្យ​ដឹង​ថា​ទម្លាប់​មិន​ប៉ះ​ពាន​មុន​ឈ្នះ​ដោយសារ​ខ្លាច​ទទួល​សំណាង​អាក្រក់។ “ខ្ញុំ​មិន​ដែល​ប៉ះ​ពាល់​មុន​ទេ ​ព្រោះ​វា​អាច​ឲ្យ​យើង​សំណាង​អាក្រក់​។ ខ្ញុំ​ចង់​ឈ្នះ​ពាន​នេះ ​វា​គឺ​ជា​ក្ដី​ស្រមៃ​មួយ​ ប៉ុន្តែ​ផ្លូវ​នៅ​វែង​ឆ្ងាយ​ទៀត”។

ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ដែល​មាន​ Ronaldo ជា​ប្រធាន​ក្រុម​នឹង​ត្រូវ​តំណាង​ឲ្យ​ទ្វីប​អឺរ៉ុប​លេង​ពាន​ Confederations Cup បន្ទាប់​ពី​ពួក​គេ​ឈ្នះ Euro នៅ​ប្រទេស​បារាំង។ ពាន​រង្វាន់​ខាង​លើ​នឹង​​ប្រកួត​នៅ​ប្រទេស​រុស្ស៊ី​ចាប់​ពី​ថ្ងៃ​១៧​ មិថុនា​ ដល់​២​កក្កដា។

មាន​ប្រទេស​ចំនួន​៨​ នឹង​ប្រកួត​ប្រជែង​យក​ពាន​ ក្នុង​នោះ​មាន​ម្ចាស់​ផ្ទះ​រុស្ស៊ី, អាល្លឺម៉ង់ (ជើង​ឯក​ពិភពលោក ២០១៤), អូស្ត្រាលី​ (ជើងឯក​នៅ​ទ្វីប​អាស៊ី), ឈីលី​ (ជើងឯក​អាមេរិក​ខាង​ត្បូង), ម៉ិកស៊ិក​ (ជើងឯក​អាមេរិក​ខាង​ជើង), នូវែលហ្សេឡង់​ (ជើងឯក​ទ្វីប​អូស្យានី), ព័រទុយហ្គាល់​ (ជើងឯក​ទ្វីប​អឺរ៉ុប) និង​កាមេរ៉ូន​ (ជើងឯក​ទ្វីប​អាហ្វ្រិក​)៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់