• 2017-03-07 01:57:23
  • បាល់ទាត់

សំ វ៉ាន់ដេត ​​សុំ​ទោស​ FFC ​ក្រោយ​​ទម្លាយ​ជម្រើស​ជាតិ​ហាត់​ស៊ី​ប្រាក់​ម៉ោង

  • 2017-03-07 01:57:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក សំ វ៉ាន់​ដេត គ្រូ​បង្វឹក​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​​ បាន​ចេញ​លិខិត​សុំ​ទោស​ជា​សាធារណៈ​ទៅ​កាន់​​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (​FFC) ​ក្រោយ​​សារព័ត៌មាន​មួយ​ដក​ស្រង់​សម្ដី​របស់​លោក​ចេញ​ផ្សាយ​ជុំ​វិញ​ ប្រាក់​ចំណូល​របស់​​ក្រុម​កីឡា​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ហ្វឹកហាត់​ស៊ី​ប្រាក់​ម៉ោង​មិន​ស្មើ​អ្នក​រត់​ម៉ូតូ​កង់​បី។

«មុននិងអោយតំលៃលើអ្នកដ៏ទៃទាល់តែអ្នករៀនអោយតំលៃខ្លួនអែងសិន។ Pro Lic ( Pro License ) ប្រហែលប្រាក់ខែច្រើនជាងមុឺនដុល្លាហើយតែកុំភ្លេចប្រាក់ខែកីឡាករគ្មានមួយសេនដុល្លាទេ។ហាត់សុីម៉ោងដូចម្នាក់ម្ងៃ១០ដុល្លាមិនបានអ្នករត់ធុកៗផង។ខ្ញុំមិនបន្ទោសអ្នកណាទេតែមេត្តាគិតគូរពួកគាត់ផង។អែរគ្រូខ្មែរឪអា Licenseទៀតក៏ប្រាក់ខែមិនបាក១៥០០ដុល្លាផង។ស្រលាញ់បាល់ទាត់ជាតិព្រោះច្រើនឆ្នាំហើយក្នុងការងារនេះហើយក៏អគុណដែលធ្វើអោយបាល់ទាត់ល្អជាងមុនឆ្ងាយណាស់។សុំទោសបើខុសត្រង់ចំនុចណា»។សម្តីរបស់លោក សំ វ៉ាន់ដេត ដែល​បាន​លើក​ឡើង​កាល​ពី​ពេល​កន្លង​ទៅ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី