• 2017-03-05 06:06:59
  • ព័ត៌មាន

អង្គការ​ផ្កាយ​សមុទ្រ ​មាន​ទីលាន​សម្រាប់​កុមារ​ពិកា​ភ្នែក​លេង​បាល់​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា

  • 2017-03-05 06:06:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​ផ្កាយ​សមុទ្រ ​បាន​សម្ពោធ​ទីលាន​បាល់ទាត់​ថ្មី​មួយ​សម្រាប់​កុមារ​ពិកា​ភ្នែក​អាច​លេង​បាល់ទាត់​បាន ​ដោយ​ងាយ​បំផុត ​ហើយ​​វា​ជា​ទីលាន​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា។

ក្នុង​ឱកាស​បើក​ការ​ប្រកួត​ពាន​រង្វាន់ U14 និង U10 ​បុរស ​កាល​ពី​ថ្ងៃ​ទី​៤​ខែ​មីនា​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ​អង្គការ​ផ្កាយ​សមុទ្រ ​ក៏​បាន​សម្ពោធ​ជា​ផ្លូវការ​ទីលាន Futsal ​សម្រាប់​មនុស្ស​ពិកា​ភ្នែក​មួយ​ផង​ដែរ។ ​ដោយ​ទីលាន​នេះ ​គឺ​ជា​ទីលាន​ដំបូង​គេ​ហើយ​សម្រាប់​កម្ពុជា ត្បិតអី​វា​ជា​ការ​ជួយ​ជ្រោមជ្រែង​ធ្វើ​ឡើយ​ពី​ក្រុមហ៊ុន Sport Court ​របស់​អាមេរិក។

​បើ​តាម​កញ្ញា​ ជួប​ ​វិច្ឆិកា ​ប្រធាន​អង្គរ​ការ​​ផ្កាយ​សមុទ្រ​បញ្ជាក់​ថា​ទីលាន​មួយ​នេះ ​ពិត​ជា​មាន​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​ជន​ពិកា​ភ្នែក​នៅ​កម្ពុជា ព្រោះ​អី​វា​អាច​ឱ្យ​ពួកគេ​បាន​ចូល​រួម​លេង​កីឡា​បាន។ មួយ​វិញ​ទៀត ​វា​គឺ​ជា​ទីលាន​ទី​មួយ​ដែល​កម្ពុជា​មាន ​ហើយ​មាន​លក្ខណៈ​ស្ដង់​ដារ​អាមេរិក​ថែម​ទៀត​ផង។ ចំពោះ​ការ​ចំណាយ​វិញ ​ប្រធាន​អង្គរការ​ខាង​លើ​នេះ​បាន​បញ្ជាក់​ថា​អស់​រាប់​ម៉ឺន​ដុល្លារ​ឯ​ណោះ ព្រោះ​ត្រូវ​ចាក់​ប៉េតុង​កម្រាស់​ក្រាស់​នៅ​ស្រទាប់​ខាង​ក្រោម ​ហើយ​ការ​រៀប​ខាង​លើ​វិញ ​សុទ្ធ​តែ​ស្ដង់ដារ​អាច​ទទួល​យក​បាន​ទាំង​អស់។

មិន​ត្រឹម​តែ​អាច​ឱ្យ​កុមារ​ពិកា​ភ្នែក​អាច​លេង​បាន​បាល់ទាត់​បាន​នោះ​ទេ ទីលាន​មួយ​នេះ​ក៏​មាន​ប្រយោជន៍​ដល់​ជន​ពិកា​ផ្សេង​ទៀត​ផង​ដែរ។ ដោយ​តាម​គម្រោង​ទីលាន​នេះ​អាច​នឹង​បង្កើត​ជា​ការ​ប្រកួត​កីឡា​បាល់ទះ​ជន​ពិកា​លើ​រទេះ​បាន​ថែម​ទៀត ប៉ុន្តែ​វា​ជា​គម្រោង​មួយ​ស្ថិត​ក្រោម​ការ​សិក្សា​សិន៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់