- 2017-03-01 04:09:44
- បាល់ទាត់
Messi Jay ជាប់ Man of the Match ក្រោយជួយ Muangthong ឈ្នះក្រុមជើងឯកជប៉ុន
- 2017-03-01 04:09:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi Jay ជាប់ Man of the Match ក្រោយជួយ Muangthong ឈ្នះក្រុមជើងឯកជប៉ុន
ចន្លោះមិនឃើញ
ខ្សែបម្រើ Chanathip Songkrasin រហស្សនាម "Messi Jay” របស់ក្រុម Muangthong United បានជាប់កីឡាករលេងល្អបំផុត (Man of the Match) ក្រោយជួយឲ្យក្រុមជើងឯកថៃ ឈ្នះលើក្រុមជើងឯកលីគកំពូលជប៉ុន Kashima Antlers ២-១ ក្នុងការប្រកួត AFC Champions League វគ្គសន្សំពិន្ទុពូល E នៅកីឡដ្ឋាន Supachalasai National Stadium កាលពីយប់មិញ។
Messi Jay ជាអ្នកបង្កើតឱកាសគ្រាប់បាល់ទាំង២ របស់ក្រុម Muangthong United កាលពីយប់មិញ ខណៈដែល Theeraton Bunmathan ខ្សែការពារឆ្វេង ស៊ុតហ្វ្រីឃីតយ៉ាងអស្ចារ្យនៅនាទីទី១២ មុនពេល Pedro Junior ស៊ុតឲ្យក្រុម Kashima Antlers តាមស្មើ ១-១ វិញនាទី៤៧។ Yuma Suzuki មានឱកាសស៊ុតបាល់ពិន័យ១១ម៉ែត្រ តែស៊ុតខុសទី លុះដល់នាទី៩០+៥ អតីតខ្សែប្រយុទ្ធក្រុម Newcastle United កីឡាករ Xisco បានស៊ុតឲ្យម្ចាស់ផ្ទះបាន ៣ពិន្ទុពេញ។
“ពានរង្វាន់នេះ ខ្ញុំទទួលបានក៏ដោយសារអ្នកចាត់ការ និងមិត្តរួមក្រុមទាំងអស់ ដែលខិតខំប្រឹងប្រែងទាំងអស់គ្នា។ ក្រុមមកពី J League ពួកគេមានកាយសម្បទារឹងមាំ និងធំៗជាងពួកយើង។ ប៉ុន្តែយើងលេងបានល្អទាំងការពារ និងប្រយុទ្ធ ដែលធ្វើឲ្យយើងមានឱកាសឈ្នះ។ យើងនឹងព្យាយាមបន្ថែមទៀត។ ទោះជាយ៉ាងណា ខ្ញុំត្រូវការពេលបន្ថែម ដើម្បីសម្របខ្លួនឲ្យបានល្អ នៅលីគកំពូលជប៉ុន”។ តារាឆ្នើមវ័យ២៣ឆ្នាំ ជម្រើសជាតិថៃ បាននិយាយក្រោយជាប់ Man of the Match។
Messi Jay ជួយក្រុម Muangthong United បានតែពាក់កណ្ដាលរដូវកាលនេះទេ ហើយរូបគេនឹងត្រូវចាកចេញទៅលេងនៅលីគកំពូលជប៉ុន J League ឲ្យក្រុមដែលទើបឡើងមកពីលីគលំដាប់ទី២ Consadole Sapporo ក្នុងលក្ខខ័ណ្ឌខ្ចីជើង ១ឆ្នាំកន្លះ៕