- 2017-03-01 02:42:28
- បាល់ទាត់
Oscar & Hulk ជួយ Shanghai SIPG បំបាក់ Western Sydney ៥-១
- 2017-03-01 02:42:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Oscar & Hulk ជួយ Shanghai SIPG បំបាក់ Western Sydney ៥-១
ចន្លោះមិនឃើញ
កីឡាករប្រេស៊ីលឆ្នើមៗ Oscar និង Hulk បានរួមចំណែកយ៉ាងធំធេង ជួយឲ្យក្រុម Shanghai SIPG បំបាក់ក្រុមជើងឯករងអូស្ត្រាលី Western Sydney Wanderers ៥-១ ក្នុងការប្រកួត AFC Champions League វគ្គសន្សំពិន្ទុពូល F កាលពីម្សិលមិញ។
ខ្សែប្រយុទ្ធមាឌយក្ស Hulk បានតែតឲ្យ Shanghai នាំមុខ ១-០ មុននៅនាទី៣ មុនពេល Oscar ដែលទើបផ្ទេរពី Chelsea រដូវកាលនេះ ស៊ុតគ្រាប់ទី២ នាទី១៧។ Mitch Nichols ស៊ុតឲ្យ Western Sydney តាមបាន ២-១ វិញនាទីទី២០ ប៉ុន្តែ Ke Shi, Elkeson និង Lei Wu បានស៊ុតម្នាក់១គ្រាប់ទៀត ជួយឲ្យក្រុមដែលលេងនៅ Chinese Super League បាន៣ពិន្ទុពេញ។
ឆ្លងកាត់២ប្រកួតវគ្គសន្សំពិន្ទុពូល F នេះ ក្រុម Shanghai SIPG ឈ្នះទាំង២ប្រកួត ខណៈដែលប្រកួតមុន Hulk ស៊ុតឲ្យឈ្នះលើក្រុមកូរ៉េខាងត្បូង FC Seoul ១-០ ផងដែរ។ ដូច្នេះក្រុមអ្នកមានរបស់ចិន មាន៦ពិន្ទុពេញ ឈរលេខ២ ក្នុងតារាង ដោយចាញ់គ្រាប់ស៊ុតរបស់ក្រុមជើងឯករងជប៉ុន Urawa Red Diamonds ចំនួន២គ្រាប់៕