• 2017-02-27 06:39:56
  • ព័ត៌មាន

កីឡាការិនី​ជប៉ុន Rina​ ​ឈ្នះ​ពាន​វាយ​កូន​បាល់នៅ​កម្ពុជា ប្រាថ្នា​មក​លេង​ចុង​ឆ្នាំ​២០១៧​ទៀត​ ​

  • 2017-02-27 06:39:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាការិនី​ជប៉ុន Saigo Rina បាន​ឈ្នះ​ពាន​រង្វាន់​​​ក្នុង​ការ​ប្រកួត​វាយ​កូន​បាល់​អន្តរជាតិ​អាយុ​ក្រោម​ U-18​ ដែល​រៀប​ចំ​នៅ​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ។

កីឡាការិនី Saigo Rina ពេល​ទទួលពានរង្វាន់

Saigo Rina​ បាន​រៀប បន្ទាប់​ពី​ឈ្នះ​ជើង​ឯក​ពានរង្វាន់​វាយ​កូន​បាល់​អន្តរជាតិ​ U-18 ថា ​កញ្ញា​ខំ​ប្រឹងប្រែង​​​ហ្វឹកហាត់​ខ្លាំង​ណាស់មុន​ពេល​ធ្វើ​ដំណើរ​មក​ចូល​រួម​ប្រកួត​ពាន​រង្វាន់​មួយ​នេះ​នៅ​លើ​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា។ ឥឡូវ​នេះ​​ក្តី​ស្រមៃ​បាន​ក្លាយ​ជា​ការ​ពិត​ហើយ​។ កញ្ញា​បាន​​សរសើរ​​ចំពោះ​ការ​រៀបចំ​កម្មវិធី​​ប្រកួត​អន្តរជាតិ​មួយ​នេះ​នៅ​កម្ពុជា។ កញ្ញា​ពិត​ជា​ចូល​ចិត្ត​​ប្រទេស​កម្ពុជា​ ដូច្នេះ​ចុង​ឆ្នាំ​ ២០១៧​​ខាង​មុខ​នេះ កញ្ញា​នឹង​​​នឹង​ចូល​រួម​ប្រកួត​ប្រជែង​ជា​ថ្មី​ម្ដង​ទៀត​នៅ​ទឹក​ដី​មួយ​នេះ។​

កីឡាការិនី Saigo Rina

កញ្ញា Saigo Rina​ ជា​យុវតី​មក​ពី​ប្រទេស​ជប៉ុន​ ដែល​បាន​មក​ចូល​រួម​ប្រកួត​ពាន​រង្វាន់​វាយ​កូន​បាល់​អន្តរជាតិអាយុ​ក្រោម​ ១៨​ ឆ្នាំ​ ដែល​កម្ពុជា​រៀបចំ​ឡើង​អស់​រយៈ​២សប្ដាហ៍​កន្លង​ទៅ​នេះ​នៅ​ឯ​ទីលាន​ CCC។​ ម្ចាស់​ពាន​ម្នាក់​នេះឈ្នះ​មិត្ត​រួម​ជាតិ​ជប៉ុន​ដូច​គ្នា​ Ando Yuki នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដោយ​លទ្ធផល​ ២-១​ (៦-២,​ ៣-៦,​៦-២៣)​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​២៦​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៧​ ម្សិលមិញ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម