- 2017-02-26 02:38:43
- បាល់ទាត់
Chelsea ដាច់១១ពិន្ទុក្នុងតារាង Premier League ក្រោយឈ្នះយប់មិញ
- 2017-02-26 02:38:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Chelsea ដាច់១១ពិន្ទុក្នុងតារាង Premier League ក្រោយឈ្នះយប់មិញ
ចន្លោះមិនឃើញ
តោខៀវ Chelsea បានយកឈ្នះក្រុម Swansea City ក្នុងលទ្ធផល ៣-១ បន្តស្ថិតនៅកំពូលតារា Premier League ដាច់១១ពិន្ទុលើក្រុមលេខ២ Manchester City ដែលផ្អាកការប្រកួតក្នុងសប្ដាហ៍ទី២៦នេះ។
Cesc Fabregas ជាអ្នកបើកឆាកគ្រាប់ដំបូងនាទី១៩ ក្នុងតងទី១ ហើយក៏ជាការបង្ហាញខ្លួនលេងលើកទី៣០០ក្នុងក្របខ័ណ្ឌ Premier League តែ Fernando Llorente របស់ Swansea តែត១គ្រាប់សងវិញ ដោយបញ្ជូនយ៉ាងល្អពីមិត្តរួមក្រុម Sigurdsson ។ ឈានចូលតង់ទី២Pedro Rodrigue ស៊ុតជើងឆ្វេងយ៉ាងអស្ចារ្យនាទី៧២ជួយ Chelsea នាំមុខម្ដងទៀត មុនពេល Diego Costa ថែមមួយគ្រាប់ទៀតធានា៣ពិន្ទុឲ្យតោខៀវ។
ក្នុងសប្ដាហ៍ទី២៦នេះត្រូវផ្អាកពីរគូគឺ Southamton ជាមួយ Arsenal និង Man City ជាមួយ Man Utd ព្រោះ Man Utd និង Southamton ត្រូវជួបគ្នាវគ្គផ្ដាច់ព្រ័ត្រពាន EFL Cup យប់នេះ៕