• 2017-02-08 07:39:30
  • ព័ត៌មាន

​​ម្ចាស់​មេដាយ​មាស​អាស៊ាន​ប៉ារ៉ា​ហ្គេម ប៉ុង ហុង ធូរស្រាល​​ពី​ជំងឺ​តែ​​ប្រពន្ធ​ថា...

  • 2017-02-08 07:39:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កីឡាករ​អត្តពលកម្ម​​ជន​​ពិការ​ដែល​បាន​ឈ្នះ​មេដាយ​មាស​ពី​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ា​ហ្គេម​ឆ្នាំ​២០១៥​ ប៉ុង ហុង ​បាន​វះកាត់​ជំងឺ​ស្អិត​ពោះវៀន​បាន​ជោគជ័យ និង​​មាន​អាការៈ​ធូរស្រាល​ជាង​មុន​ ប៉ុន្តែ​ប្រពន្ធ​របស់​គេ​ថា គ្មាន​លុយ​មួយ​រៀល​​​សម្រាប់​ការ​ចាយវាយ​​ផ្សេងៗ​កំឡុង​សម្រាក​មន្ទីរពេទ្យ។

ប៉ុង ហុង

​​អ្នក​ស្រី វិ ចន្ថា ប្រពន្ធ​របស់​កីឡាករ​ ប៉ុង ហុង បាន​​ឲ្យ​ដឹង​ថា ប្ដី​របស់​អ្នក​ស្រី​បាន​ធូរស្រាល​ច្រើន​ហើយ បន្ទាប់​​​​​​​​​​វះកាត់​រួចរាល់​ ថ្លៃ​​វះកាត់ និង​​ថ្លៃ​ថ្នាំ​ដែល​ប្រើ​ក្នុង​មន្ទីរពេទ្យ​គឺ​​មន្ទីរពេទ្យ​មិន​បាន​គិត​​ប្រាក់​ឡើយ។ ប៉ុន្តែ​អ្នក​ស្រី​បង្ហើប​ថា គ្រួសារ​អ្នក​ស្រី​ក្រ​ណាស់​សូម្បី​ប្រាក់​សម្រាប់​ចាយ​វាយ​ផ្សេង​ៗ ក្នុង​កំឡុង​ប្ដី​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ក៏​ខ្វះខាត​ដែរ។

​កីឡា​ការិនី​ជន​ពិការ​រូប​នេះ​បន្ថែម​ថា រាល់​ថ្ងៃ​ស្នាក់​នៅ​ផ្ទះ​ជួល​ និង​ចាយ​វាយ​ពឹង​ផ្អែក​​លើ​មុខរបរ​​​ដេរខោអាវ​​តិច​តួច​។ សម្រាប់​រយៈ​ពេល​សម្រាក​​បន្ត​ក្នុង​មន្ទីរពេទ្យ​អ្នក​ស្រី​មិន​ទាន់​ដឹង​ប្រាកដ​​ទេ ព្រោះ​គ្រូពេទ្យ​មិន​ទាន់​ឲ្យ​ដឹង​ ​​ចំពោះ​​លុយ​កាក់​ក្នុង​ខ្លួន​ក៏​ជិត​អស់​ដែរ។

​អ្នក​ស្រី​និយាយ​ទាំង​អួល​ដើមក​ថា ​សំណាង​មែន​ទែន​ដែល​ក្រុម​គ្រូ​​​ពេទ្យ​មិន​គិត​ថ្លៃ​វះកាត់ និង​ថ្នាំ ពុំ​ដូច​នោះ​ទេ​​អ្នក​ស្រី​គ្មាន​ប្រាក់​បង់​ជូន​មន្ទីរពេទ្យ​ឡើយ។ រហូត​មក​ដល់​ពេល​នេះ​មាន​​​​ឯក​ឧត្ដម យី វាសនា អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​ប៉ារ៉ា​ឡាំ​ពិក​កម្ពុជា​​ឧបត្ថម្ភ ៥០​ដុល្លារ និង​ក្រុម​កីឡាករ​ជន​ពិការ​ជួយ​ឧបត្ថម្ភ​​​បន្តិចបន្តួច​​ប៉ុណ្ណោះ។ ​ ​​​

​បច្ចុប្បន្ន​កីឡាករ ប៉ុង ហុង កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​​ព្រះកុសុមៈ (ពេទ្យ​លោក​សង្ឃ) ។ ខណៈ​មេដាយ​​ដែល​កីឡាករ​រូប​នេះ​ដណ្ដើម​បាន​នៅ​ប្រទេស​​សិង្ហបុរី ​នា​ខែ​ធ្នូ​ ឆ្នាំ​២០១៥​ក្នុង​ព្រឹត្តិការណ៍​ Sea Para Games​ ​​គឺ​មាន​ចំនួន​ពីរ​គ្រឿង​មាស​មួយ និង​សំរឹទ្ធិ​មួយ​គ្រឿង៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់