• 2017-02-03 02:37:01
  • បាល់ទាត់

មុន​រៀបការ​ ប្រាក់​ មុន្នីឧត្ដម ស្គាល់​គ្នា​ជិត​៤​ឆ្នាំ និង​សន្យា​...

  • 2017-02-03 02:37:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ជម្រើស​ជាតិ​កម្ពុជា ប្រាក់ មុន្នីឧត្ដម បាន​រៀប​ការ​ជាមួយ​ប្រពន្ធ​ឈ្មោះ​ ប្រាក់ ស្រី​រ័ត្ន កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មករា ​ឆ្នាំ​២០១៧។ ​​​មុន​ឈាន​ដល់​​ដំណាក់​កាល​រៀប​ការ ​​ពួក​គេ​​ស្គាល់​គ្នា​ជិត៤ឆ្នាំ​​​​ ​ហើយ​​ធ្លាប់​សន្យា​ថា ទោះ​​ជា​ស្ថិត​នៅ​ក្នុង​កាលៈទេសៈបែប​ណា​​ក៏​ដោយ ក៏​​ពួក​គេ​មិន​​បោះបង់​ចោល​គ្នា​ឡើយ​។

  • ស្គាល់​ ប្រាក់ ស្រីរ័ត្ន​ ពេល​នាង​កំពុង​រៀន

  • អ្នក​ទាំង​ពីរ​សន្យា​មិន​បោះ​បង់​ចោល​គ្នា​អស់​មួយ​ជីវិត​

  • ចង់​ឲ្យ​ភរិយា​​​រក​ស៊ីលក់​ដូរ

  • អនាគត​ចង់​ក្លាយ​ជា​គ្រូ​បង្វឹក​បាល់ទាត់

ប្រាក់ មុន្នីឧត្តម ​ខ្សែ​ប្រយុទ្ធ​​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​​​បាន​រៀបរាប់​ថា ​​​រូប​គេ​បាន​ស្គាល់​ភរិយា​តាំង​ពីរូប​គេ​មិន​ទាន់​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ក្នុង​វិស័យ​បាល់ទាត់​មក​ម្ល៉េះ។ ពេល​នោះ​រូប​គេ​​ចាប់​​ហាត់​បាល់​នៅ​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ដំបូង ខណៈ ប្រាក់ ស្រីរ័ត្ន កំពុង​រៀន​នៅ​សាកល​វិទ្យាល័យ។ ចាប់​តាំង​ពី​ស្គាល់​គ្នា​ពេល​នោះ​មក ពួក​គេ​បាន​សន្យា​​រៀប​ការ​ជា​មួយ​គ្នា​ និង​មិន​ចោល​គ្នា​ឡើយ។ គិត​មក​ដល់​ពេល​នេះ ពួក​គេ​បាន​ស្គាល់​គ្នា​ជិត​៤​ឆ្នាំ​មក​ហើយ៕ ​

​ចង់​ដឹង​ថា ប្រាក់ មុន្នី​ឧត្ដម ​និយាយ​​អ្វី​ខ្លះ​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម

ប្រាក់ មុន្នីឧត្ដម និង ប្រាក់ ស្រីរ័ត្ន (រូបថត ប្រាក់ ស្រីរ័ត្ន)

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់