• 2017-01-31 01:58:23
  • បាល់ទាត់

West Ham ឲ្យ​អ្នក​គាំទ្រ​យក​អាវ​មានឈ្មោះ​ Payet មក​ដូរ​យកអាវថ្មី

  • 2017-01-31 01:58:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

West Ham United បាន​​បើក​ផ្លូវ​ឲ្យ​អ្នក​គាំទ្រ​យក​អាវ​ដែល​មាន​ឈ្មោះ​កីឡាករ Dimitri Payet ទៅ​ដូរ​យក​អាវថ្មីដោយថែម២៥ផោនប៉ុណ្ណោះ​។

Dimitri Payet

ការ​សម្រេច​ចិត្ត​បែប​នេះ​កើត​ឡើង​ក្រោយ​ពេល​ខ្សែ​បម្រើ​សញ្ជាតិ​បារាំង​មិន​ព្រម​ទៅ​ហ្វឹក​ហាត់ ថែម​ទាំង​​ទាមទារ​ ចាក​ចេញ​ពី​ក្លឹប​ទៅ​កាន់ Marseille ​ដែល​ទង្វើ​នោះ​ត្រូវ​ម្ចាស់​ក្លឹប​ហៅ​ថា​ជា​ការ​ខ្វះ​ការ​គោរព​ចំពោះ​ West Ham។​

អ្នក​គាំទ្រ​ក្លឹប​ដែល​មាន​រហស្សនាម​ថា ញញួរ​ធំ​បាន​ចំណាយ​លុយទិញ​អាវ​មាន​ឈ្មោះ និង​លេខ​ Payet ក្នុង​តម្លៃ​៦០​ផោន​ ក្រោយ​ពេល​​កីឡាករ​រូបនោះបន្ត​កុងត្រា​ថ្មី​ដល់​ឆ្នាំ​២០២១។ យ៉ាង​ណា​ក្ដី​បន្ទាប់​ពី​រូប​គេ​ចាកចេញ​ទៅ​ Marseille ប្រធាន​ក្លឹប​ West Ham សម្រេច​ចិត្ត​ឲ្យ​មាន​ការ​​​ដូរ​អាវ​ថ្មីថែមលុយ ដើម្បី​ជា​ការ​លួង​ចិត្ត​ដល់​អ្នក​គាំទ្រ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់