- 2017-01-26 03:47:39
- បាល់ទាត់
នេន សុធារ័ត្ន និយាយយ៉ាងឡូយ ចំពោះការទៅលេងនៅជប៉ុនរបស់ វឌ្ឍនាកា
- 2017-01-26 03:47:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេន សុធារ័ត្ន និយាយយ៉ាងឡូយ ចំពោះការទៅលេងនៅជប៉ុនរបស់ វឌ្ឍនាកា
ចន្លោះមិនឃើញ
ខ្សែការពារវ័យក្មេងជម្រើសជាតិកម្ពុជា នេន សុធារ័ត្ន បង្ហាញចំណាប់អារម្មណ៍ជុំវិញការបានទៅលេងនៅ Fujieda MYFC លីគលំដាប់ទី៣ជប៉ុនរបស់តារាឆ្នើម ចាន់ រឌ្ឍនាកា ពិតជាជំហានមួយយ៉ាងល្អ សម្រាប់បង្ហាញដល់យុវជនកម្ពុជាជំនាន់ក្រោយយកជាគំរូ។
ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបបឹងកេតអង្គរ ចាន់ វឌ្ឍនាកា បានចុះកុងត្រាលើកិច្ចសន្យាខ្ចីជើងចំនួន ១រដូវកាល កាលពីល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នេះជាមួយក្លឹប Fujieda MYFC ។
ខ្សែការពារវ័យក្មេងរបស់ក្លឹបព្រះខ័នរាជស្វាយរៀង នេន សុធារ័ត្ន បានឲ្យដឹងថា ការបានទៅលេងនៅជប៉ុនរបស់ វឌ្ឍនាកា ពិតជាជំហានមួយល្អមែនទែន សម្រាប់ឲ្យក្លឹបធំៗនៅលើពិភពលោកចាប់អារម្មណ៍កម្ពុជា។ ជាងនេះទៅទៀតអាចឲ្យយុវជនជំនាន់ក្រោយមើលឃើញពីសមិទ្ធផលដ៏ល្អរបស់ វឌ្ឍនាកា និងយកត្រាប់តាម។
កីឡាករដែលមានបងប្អូនបង្កើតពីរនាក់រូបនេះបន្ថែមថា វឌ្ឍនាកា នឹងអាចមានសមត្ថភាពកាន់តែខ្លាំង ក្រោយបានទៅហ្វឹកហាត់ និងលេងនៅក្លឹប Fujieda MYFC។ មូលហេតុដែលឲ្យ សុធារ័ត្ន គិតដូច្នេះមកពីរូបគេមើលឃើញថា ក្លឹបនៅក្រៅស្រុកខ្មែរមួយចំនួនធំមានសម្ភារៈហ្វឹកហាត់ទំនើបៗ។
សូមបញ្ជាក់ថា នេន សុធារ័ត្ន ជាខ្សែការពារមួយរូបរបស់កម្ពុជា ដែលជានិច្ចកាលតែងបង្ហាញខ្លួនលើទីលានជាមួយ ចាន់ វឌ្ឍនាកា។ ចំណែកតារាជើងស៊ុតឆ្នើម ចាន់ វឌ្ឍនាកា វិញនឹងពាក់អាវលេខ ១១ដដែលនៅក្លឹប Fujieda MYFC ព្រមទាំងហោះទៅទឹកដីជប៉ុននាកំឡុងពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ៕