- 2017-01-16 09:21:37
- ព័ត៌មាន
អ្នកលេងបាល់ទះនៅកូរ៉េម្នាក់នេះ មិនត្រឹមតែសង្ហាដូចតារា ថែមទាំងពូកែទៀត
- 2017-01-16 09:21:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកលេងបាល់ទះនៅកូរ៉េម្នាក់នេះ មិនត្រឹមតែសង្ហាដូចតារា ថែមទាំងពូកែទៀត
ចន្លោះមិនឃើញ
ជួបជាមួយប្រុសស្អាត Sung Jin Lim វ័យ១៩ឆ្នាំ ជាអ្នកលេងបាល់ទះ (Volleyball) នៅប្រទេសកូរ៉េខាងត្បូង រូបគេនេះកំពុងតែទាក់ទាញចំណាប់អារម្មណ៍ពីមហាជនជាច្រើន ជាពិសេសស្រីៗតែម្ដង ព្រោះ Sung Jin ស្រស់សង្ហាខ្លាំងដូចតារា K-pop អញ្ចឹង។
មិនត្រឹមតែជាអ្នកលេងបាល់បោះធម្មតាៗទេ Sung Jin ក៏ឈរជើងជាអ្នកលេងឲ្យក្រុមបាល់ទះលំដាប់ជាតិ U-19 ផងដែរ ហើយបានធ្វើឲ្យនារីជាច្រើននាក់ឈ្លក់វង្វេងនឹងរូបសម្បត្តិរបស់គេ។ ឋិតនៅក្នុងកម្ពស់១,៩០ម៉ែត្រ Sung Jin ធ្លាប់គិតចាប់យកអាជីពជាតារាម៉ូដែលដែរ តែក្រោយមកក៏សម្រេចចិត្តទៅបាល់ទះវិញ ព្រោះយល់ថា ខ្លួនមានដុងខាងហ្នឹងជាង។
ការសម្រេចចិត្តរបស់ Sung Jin ក្នុងការចាប់យកអាជីពខាងកីឡាធ្វើឡើង បន្ទាប់ពីរូបគេបានជ្រើសរើសឲ្យចូលជា បេក្ខជនសម្រាប់ក្រុមបាល់ទះលំដាប់ជាតិ U-19 ក្នុងឆ្នាំ២០១៥ ហើយដោយសារការតាំងចិត្តមោះមុត Sung Jin ជាប់ជាអ្នកលេងពេញសិទ្ធិសម្រាប់ក្រុម ក្នុងឆ្នាំ២០១៦។
អ្វីដែលសំខាន់បំផុតចំពោះ Sung Jin គឺ កីឡាបាល់ទះនិងក្រុមរបស់គេ។ ដើម្បីក្លាយជាអ្នកលេងកាន់តែល្អ អ្នកលេងបាល់ទះវ័យ១៩ឆ្នាំរូបនេះត្រូវរស់នៅ និងហ្វឹកហាត់ជាមួយក្រុមរបស់គេក្រោមបម្រាមយ៉ាងតឹងរ៉ឹង។ បើទោះបីជា Sung Jin មិនសូវឃើញចេញទៅណាមកណី ក្រៅពីនៅតែតារាងបាល់ កំលោះសង្ហាម្នាក់នេះតែងតែមានស្រីៗរាប់មិនអស់ចាំគាំទ្ររូបគេជានិច្ច។