• 2017-01-16 02:00:09
  • ព័ត៌មាន

អតីត​កីឡាកាស Jimmy Snuka ទទួល​មរណភាព ក្រោយ​ពី​តុលាការ​ទម្លាក់​រឿង​ក្ដី​មនុស្ស​ឃាត

  • 2017-01-16 02:00:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡាកាស WWE លោក Jimmy Snuka រហស្ស​នាម “Superfly" បាន​ទទួល​មរណភាព​ក្នុង​វ័យ​៧៣​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៧ ក្រោយ​ពី​តុលាការ​ទម្លាក់​រឿង​ក្ដី​មនុស្ស​ឃាត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​លោក។

​​គ្រួសារ​របស់​អតីត​​កីឡាកាស WWE រូប​នេះ បាន​ឲ្យ​ដឹង​ថា Snuka ស្លាប់​ដោយសារ​ជំងឺ​មហារីក​ក្រពះ ហើយ​កន្លង​មក កាល​ពី​ឆ្នាំ​២០១៥ Snuka ធ្លាប់​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​ក្ដី​ឃាតកម្ម​ដែល​ទាក់​ទិន​ទៅ​នឹង​ការ​ស្លាប់​របស់​មិត្ត​ស្រី​របស់​លោក ឈ្មោះ Nancy Argentino អំឡុង​ឆ្នាំ​១៩៨៣។

យ៉ាងណាមិញ រឿង​ក្ដី​មួយ​នេះ ត្រូវ​បាន​ទម្លាក់​ចោល​កាល​ពី​១២​ថ្ងៃ​មុន ដោយ​ហេតុ​តែ​តុលាការ​សម្រេច​ថា Snuka មាន​ជំងឺ​មហា​រីក​​ដំណាក់​កាល​ធ្ងន់ធ្ងរ និង​សរសៃប្រសាទ។ ចុង​ក្រោយ អតីត​​កីឡាកាស WWE រូប​នេះ បាន​ទទួល​មរណភាព។​

Dwayne Johnson អ្នក​កីឡាកាស​ដែល​មាន​រហស្ស​នាម "The Rock” និង​ជា​តារា​សម្ដែង​ដែល​កំពុង​ល្បី​ល្បាញ​ផង​ដែរ​នោះ បាន​ប្រកាស​ដំណឹង​អំពី​មរណភាព​របស់ Jimmy Snuka តាម​រយៈ​បណ្ដាញ​សង្គម​ផ្សព្វផ្សាយ តាំង​នាម​ឲ្យ​គ្រួសារ​អ្នក​កីឡាកាស WWE ទាំងអស់។

កូន​ស្រី​របស់ Snuka ​បាន​បង្ហោះ​រូប​រំលែក​ទុក្ខ​មួយ ដែល​គេ​ឃើញ​នាង​ថត​កាន់​ដៃ​ឪពុក​របស់​គេ ហើយ​សរសេរ​ក្រោម​រូប​នោះ​ថា "ខ្ញុំ​ស្រលាញ់​ប៉ា (I LOVE YOU DAD) " ។

Jimmy Snuka ចូល​ក្នុង​ពិភព​កីឡាកាស​តាំង​ពី​ឆ្នាំ​១៩៦៨ ដល់​ឆ្នាំ២០១០។ ដោយសារ​តែ ​Snuka ​មាន​ក្បាច់​បោក​ចំបាប់​គូ​​ប្រកួត ការ​ហក់​ផ្លោះ​ផ្សេង​ៗ គេ​គ្រប់​គ្នា​ក៏​ដាក់​រហស្ស​នាម​ឲ្យ​លោក​ថា “Superfly" ។ បើ​ទោះ​បី​ជា Snuka មិន​ដែល​ធ្លាប់​ឈ្នះ​បាន WWE Championship សូម្បី​តែ​ម្ដង ប៉ុន្តែ​ឈ្មោះ​របស់​លោក​បាន​លឺ​សុះសាយ​ពេញ WWE ។

ប្រភព៖ Hollywoodlife ប្រែ​សម្រួល៖ សីលា

មតិយោបល់
អត្ថបទថ្មី