• 2017-01-13 07:55:00
  • បាល់ទាត់

Payet មិន​ព្រម​ហាត់​ជាមួយ​ West Ham និងសុំ​ក្លឹប​ចាកចេញ​

  • 2017-01-13 07:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Slaven Bilic អ្នក​ចាត់​ការ​ទូទៅ​ West Ham បាន​បង្ហើប​ឲ្យ​ដឹង​ថា​កម្លាំង​សំខាន់​របស់​ខ្លួន​ Dimitri Payet មិន​ចង់​​លេង​ជាមួយ​ក្លឹប​តទៅ​ទៀត​ទេ។

Dimitri Payet

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​បុរស​សញ្ជាតិ​ក្រូអាត​បាន​សំដែង​ការ​ព្រួយ​បារម្ភ​ បន្ទាប់​ពី Payet មាន​បំណង​ចង់​ចាកចេញ​បើ​ទោះ​ជា​ក្លឹប​មិន​យល់ព្រម​យ៉ាង​ណា​ដ៏​ដោយ។ ប្រភព​ពី Guardian បាន​ផ្សាយ​ថា​កីឡាករ​សញ្ជាតិ​បារាំង​បាន​បដិសេធ​មិន​ទៅ​ហ្វឹកហាត់​ ថែម​ទាំង​មិន​ព្រម​លេង​ប្រកួត​ទល់​នឹង​ Crystal Palace ក្នុង​សប្ដាហ៍​នេះ​ផង។

ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​ ​ផ្ទេរ​មក​ West Ham តម្លៃ​ ១១លាន​ផោន​ កាល​ពី​ឆ្នាំ​២០១៥ ដោយ​ចុះ​កុងត្រា​រយៈពេល​វែង​ជាមួយ​ក្លឹប​ដែល​មាន​រហស្សនាម​ថា​ញញួរ​ធំ។ បច្ចុប្បន្ន​មាន​ក្លឹប​មួយ​ចំនួន​ចង់​បាន​រូប​គេ​យក​ទៅ​លេង​ដូចជា Chelsea, Arsenal និង​ក្លឹប​នៃ​ក្របខ័ណ្ឌ​ចិន Chinese Super League៕

ប្រភព៖ 90min ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់