• 2017-01-06 02:56:49
  • បាល់ទាត់

ទេព​ ឡុង​រចនា​ សរសើរ​ឆន្ទៈ​លេង​របស់​ Melaka Uited

  • 2017-01-06 02:56:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​ជា​ក្រុម​ទ័ព​យក​ឈ្នះ​លើ​ភ្ញៀវ​ ៣-១​ កាល​ពី​ល្ងាច​ម្សិល​មិញ​នេះ​ក៏​ដោយ​ តែ​លោក​គ្រូ​បង្គោល​ ទេព​ ឡុងរចនា​ បាន​សរសើរ​ពី​ឆន្ទៈ​របស់​ក្លឹប​មក​ពី​ប្រទេស​ ម៉ាឡេស៊ី​ មួយ​នេះ​ពិត​ជា​លេង​អស់​ពី​សមត្ថភាព។​

បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​មិត្ត​ភាព​រួច​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ក្រសួង​ការពារ​ជាតិ​បាន​ឲ្យ​ដឹង​ថា​ លោក​សូម​សរសើរ​កីឡាករ​ក្រុម​បាល់​ទាត់​ Melaka Uited​ ដែល​មាន​ការ​ខំ​ប្រឹងប្រែង​លេង​ដោយ​អស់​ពី​សមត្ថភាព​មិន​បាន​គិត​ថា​នេះ​ជា​ជំនួប​មិត្តភាព​ហើយ​លេង​ឲ្យ​តែ​រួច​នោះ​ទេ។​ ការ​លេង​បែប​នេះ​វា​ធ្វើ​ឲ្យ​ក្រុម​ទាំង​ពីរ​បាន​ដឹង​ពី​ចំណុច​ខ្សោយ​និង​ចំណុច​ខ្លាំង​របស់​ក្រុម​រៀង​ៗ​ខ្លួន។​

គ្រូ​ដែល​ដឹង​នាំ​ក្រុម​ទ័ព​បាន​លេខ២​ រដូវ​ការ​មុន​នេះ​បន្ថែម​ទៀត​ថា​ក្រុម​បាល់ទាត់​ដូច​ Melaka Uited​ ​នេះ​ហើយ​ដែល​លោក​ចង់​ជួប​ប្រកួត​បំផុត ​ព្រោះ​វា​និង​ផ្ដល់​ភាព​រីកចម្រើន​ដល់​ក្រុម​។​ ចំពោះ​បច្ចេកទេស​លេង​​​របស់​ក្រុម​មក​ពី​ ម៉ាឡេស៊ី​ នេះ​មិន​ហួស​គ្នា​និង​ក្រុម​របស់​លោក​នោះ​ទេ។​ ​ម្ចាស់​ពាន​គ្រូ​បង្វឹក​ល្អ​នៅ​រដូវ​ការ​មុន​រូប​នេះ​​​បាន​សម្ដែង​ការ​សប្បាយ​ចិត្ត​ដែល​ក្រុម​​ឈ្នះ​ក្នុង​ជំនួប​មិត្ត​ភាព​នេះ ​ណា​មួយ​ដោយ​មុន​បើក​ពាន​រង្វាន់​លីគ​កំពូល​របស់​កម្ពុជា​ឆ្នាំ​ ២០១៧​ ​មាន​រយៈ​ពេល​វែង​ទើប​ធ្វើ​ឲ្យ​ក្រុម​របស់​លោក​មាន​ឱកាស​បង្កើត​កម្មវិធី​ប្រកួត​មិត្តភាព​អន្តរជាតិ​ដូច​នេះ។​

ក្រៅ​ពី​ប្រកួត​មិត្តភាព​អន្តរជាតិ​ ក្រុម​ទ័ព​ក៏​បាន​ប្រកួត​មិត្តភាព​ជា​មួយ​ក្រុម​ក្នុង​ស្រុក​ជា​ច្រើន​ប្រកួត​ផង​ដែល​នា​ពេល​កន្លង​មក ​ដើម្បី​ត្រៀម​ខ្លួន​ប្រជែង​យក​ពាន​រង្វាន់​លីគ​កំពូល​របស់​កម្ពុជា​ដែល​នឹង​ត្រូវ​ចាប់​ផ្ដើម​ឡើង​នៅ​ថ្ងៃ​ទី១៨​ ខែ​កុម្ភៈ​ ខាង​មុខ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី