- 2017-01-04 04:26:15
- បាល់ទាត់
ធារី ចន្ថាប៊ីន ក្លាយជាកីឡាករអាស៊ានទី១ចូលក្នុងច្បាប់កូតារបស់លីគថៃ
- 2017-01-04 04:26:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធារី ចន្ថាប៊ីន ក្លាយជាកីឡាករអាស៊ានទី១ចូលក្នុងច្បាប់កូតារបស់លីគថៃ
ចន្លោះមិនឃើញ
កាលពីខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ សហព័ន្ធបាល់ទាត់ថៃបានអនុម័តច្បាប់ថ្មីមួយដែលកំណត់ឲ្យក្លឹបនៅលីគបាល់ទាត់កំពូលថៃ និងលីគថៃលំដាប់ទី២ទាំងអស់ត្រូវតែនាំយកកីឡាករចេញពីតំបន់អាស៊ីអាគ្នេយ៍(អាស៊ាន)ឲ្យបាន១នាក់។
ច្បាប់ថ្មីនេះបានកំណត់ថា ក្លឹបនៅលីគបាល់ទាត់កំពូលថៃ និងលីគលំដាប់ទី២ត្រូវបានអនុញ្ញាតឲ្យចុះកុងត្រានាំចូលកីឡាករបរទេសចំនួន៥នាក់។ កូតាកីឡាករបរទេសទាំង៥នាក់នោះគឺកីឡាករ៣នាក់មកពីតំបន់ក្រៅទ្វីបអាស៊ី ១នាក់មកតំបន់ពីអាស៊ី និង១នាក់ទៀតមកពីតំបន់អាស៊ាន។ ច្បាប់ថ្មីនេះត្រូវអនុវត្តចាប់ពីរដូវកាល២០១៧ទៅ ប៉ុន្តែនៅមិនទាន់រឹតបន្តឹងឲ្យអនុវត្តទាំងស្រុងនៅឡើយទេ។ នេះបើតាមការចេញផ្សាយរបស់វិបសាយ Fourfourtwo។
Football Forward Thailand បានផ្សាយថា កីឡាករកម្ពុជា ធារី ចន្ថាប៊ីន បានជាប់កំណត់ត្រាក្នុងការក្លាយជាកីឡាករអាស៊ានដំបូងគេបង្អស់ដែលបានចុះកុងត្រាលេងឲ្យក្លឹប Krabi FC ស្របតាមកូតាច្បាប់ថ្មីរបស់សហព័ន្ធបាល់ទាតថៃ។ Krabi FC បានបញ្ចប់រដូវកាល២០១៦កន្លងទៅដោយស្ថិតនៅចំណាត់ថ្នាក់លេខ១០ និងកំពុងពង្រឹងខ្លួនសម្រាប់រដូវកាលថ្មី២០១៧។ ការអនុម័តច្បាប់ថ្មីរបស់សហព័ន្ធបាល់ទាត់ថៃនេះឡើងដោយជួយពង្រឹងដល់វិស័យបាល់ទាត់នៅតំបន់អាស៊ាន។ កីឡាករល្អៗនៅតំបន់អាស៊ាននឹងមានឱកាសបង្ហាញខ្លួននៅលីគបាល់ទាត់ថៃដែលត្រូវបានគេយល់ឃើញថា ជាលីគល្អមួយ បើប្រៀបធៀបនឹងលីគផ្សេងៗទៀតនៅតំបន់អាស៊ាន៕