- 2017-01-04 02:29:59
- បាល់ទាត់
លីគកំពូលចិន កែប្រែច្បាប់ថ្មី ជាដំណឹងអាក្រក់សម្រាប់ Tevez & Oscar
- 2017-01-04 02:29:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លីគកំពូលចិន កែប្រែច្បាប់ថ្មី ជាដំណឹងអាក្រក់សម្រាប់ Tevez & Oscar
ចន្លោះមិនឃើញ
លីគកំពូលចិន (Chinese Super League) បានចេញនូវច្បាប់ថ្មីមួយគឺ បើក្រុម២ស្មើពិន្ទុគ្នានៅប្រកួតក្នុងលីគសប្ដាហ៍ចុងក្រោយ នោះនឹងសម្រេចថាក្រុមណាឈ្នះ ដោយបូកសរុបគ្រាប់ស៊ុតរបស់កីឡាករជនជាតិចិនទាំងអស់ថាមួយណាច្រើនជាង ខណៈដែលកីឡាករបរទេស ដូចជាកីឡាករចំណូលថ្មី Carlos Tevez និង Oscar ពុំបានរាប់បញ្ចូលទេ។
ការសម្រេចចេញច្បាប់ថ្មីនេះ ធ្វើដោយសហព័ន្ធបាល់ទាត់ចិន (Chinese FA) ខណៈដែលគោលបំណងរបស់គេគឺ ចង់ឲ្យក្រុមអ្នកមានៗរបស់ចិនទាំងអស់ និងក្រុមខ្លាំងៗទាំងអស់ ត្រូវតែដាក់កីឡាករជនជាតិចិន ឲ្យចូលលេងឲ្យបានច្រើនបំផុត តាមដែលអាចធ្វើទៅបាន ទោះបីជាពួកគេចំណាយលុយរាប់សិបលានដុល្លារ ទិញចូលតារាល្បីៗលំដាប់ពិភពលោកដូចជា Tevez និង Oscar ក៏ដោយ។
ក្លឹបអ្នកមានៗនៅលីគកំពូលចិន កំពុងវិនិយោគទិញចូលកីឡាករបរទេសល្បីៗច្រើន ខណៈដែលថ្មីៗនេះក្លឹប Shanghai Shenhua ទិញ Tevez តម្លៃ៧១,៦លានផោន និងក្លឹប Shanghai SIPG ទិញ Oscar តម្លៃ៦០លានផោន ព្រោះពួកគេចង់ឲ្យវិស័យបាល់ទាត់នៅប្រទេសចិនរីកចម្រើនជាងមុន ដូចជាអាចប្រជែងយកពាន AFC Champions League ហើយក៏រួមគ្នាពង្រឹងលើក្រុមជម្រើសជាតិចិន ដោយមានមហិច្ឆតាធំ ចង់លើកពាន World Cup នាពេលអនាគតផងដែរ៕