• 2016-12-30 00:54:36
  • បាល់ទាត់

ចំណូល Tevez នៅចិន​អាច​ទិញ​ឡាន Porsche ថ្មីរាល់​ថ្ងៃ និងកោះ​ឯកជនរាល់សប្ដាហ៍

  • 2016-12-30 00:54:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Carloz Tevez បាន​ក្លាយ​ជា​កីឡាករ​ដែល​រក​ចំណូល​ច្រើន​ជាង​គេ​ក្នុង​ពិភព​បាល់ទាត់​ក្រោយ​ផ្ទេរ​ជា​ផ្លូវ​ការ​ទៅ​លេង​នៅ​ក្លឹប​ប្រទេស​ចិន នៃ​ក្របខ័ណ្ឌ​កំពូល Chinese Super League។

Tevez ស្តាំ

អតីត​កីឡាករ​ Manchester United ទទួល​ប្រាក់​ពល​កម្ម​ពី​ក្លឹប Shanghai Shenhua ៦១៥០០០​ផោន​ក្នុង​១​សប្ដាហ៍ ឬ​១​ផោន​ក្នុង​១​វិនាទី និង​៣២​លាន​ផោន​ក្នុង​១​ឆ្នាំ។ បើ​យក​​ចំណូល​ដ៏​មហាសាល​នេះ​មក​ធ្វើ​ការ​ប្រៀបធៀប​ Tevez អាច​ទិញ​វត្ថុ​មាន​តម្លៃ​ជា​ច្រើន​ត្រឹម​រយៈ​ពេល​ដ៏​ខ្លី​ប៉ុណ្ណោះ។

ក្នុង​១​ថ្ងៃ​ចំណូល​ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​អាច​ទិញ​រថយន្ត​ Porsche Carrera 911 4 ជា​រៀល​រាល់​ថ្ងៃ​ ដែល​វា​មាន​តម្លៃ​ខ្ទង់​៨​ម៉ឺន​ផោន ឬ​ក៏​អាច​ទិញ​នាឡិកា​ Rolex មាស​​១៨​ការ៉ាត់​ចំនួន​២​។ ចំណូល​ដដែល​ក្នុង​១​សប្ដាហ៍​មាន​លទ្ធភាព​អាច​ទិញ​កោះ​ឯកជន​មួយ​នៅ​ប្រទេស​ បេលីហ្ស​ (Belize) រស់​នៅ​ដាច់​តែ​ឯង​ ដែល​វា​ថ្លៃ​​ខ្ទង់​២,៣​លាន​ផោន ដោយ Tevez ប្រើពេលត្រឹមតែ១ខែប៉ុណ្ណោះ។

ក្រៅ​ពី​វត្ថុ និង​ទ្រព្យ​សម្បត្តិ​​គ្រប់​យ៉ាង​ខាង​លើ​ Tevez អាច​ដក​ចំណូល​ខ្លះ​ក្នុង​១​សប្ដាហ៍​ទិញ​ឧទ្ធម្ភាគចក្រ​ប្រភេទ Robinson R66 Turbine តម្លៃ​ខ្ទង់​៤៧៥០០០ផោន​។ ចុង​ក្រោយ​គឺ​ភូមិគ្រឹះ​ដ៏​ស្កឹមស្កៃ​មាន​៧០​បន្ទប់​ ដែល​វា​មាន​តម្លៃ​ ១២,៦​លាន​ផោន​ ដែល​កីឡាករ​វ័យ​ ៣២​ឆ្នាំ​ត្រូវ​ដក​ប្រាក់​ចំណូល​ត្រឹម​៦​ខែ​ប៉ុណ្ណោះ​ដើម្បី​ទិញ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់
អត្ថបទថ្មី