• 2016-12-29 10:16:07
  • បាល់ទាត់

ការពារ​ជាតិ​ លត់​​ UiTM FC​ ៣-១ ​សម្រាប់​កម្តៅ​សាច់​ដុំ​អន្តរជាតិ​

  • 2016-12-29 10:16:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​​​បាល់ទាត់​ ​ក្រសួង​ការពារ​ជាតិ​​បាន​យក​ឈ្នះ​ក្រុម​មក​ពី​ប្រទេស​ម៉ាឡេស៊ី​​ University Technology MARA ( UiTM FC) ដោយ​លទ្ធផល ​​​៣​-១ ​សម្រាប់​ការ​ប្រកួត​មិត្តភាព​កម្តៅ​សាច់​ដុំ​អន្តរជាតិ​ល្ងាច​នេះ។ ការ​ប្រកួត​នៅ​វគ្គ​ទី​១​ ការពារ​ជាតិ​បាន​ទម្លាយ​សំណាញ់​ទី​​របស់​ UiTM FC បាន​១​​គ្រាប់ និង​វគ្គ​ទី​២​បន្ថែម​​រក​បាន​​២​​គ្រាប់​ទៀត​។ ចំពោះ​​ក្រុម​ភ្ញៀវ​ University Technology MARA ​បាន​បំប៉ោង​សំណាញ់​ទី​១របស់​ទ័ពវិញ​១​គ្រាប់់។ នេះ​ជា​បរាជ័យ​ពីរ​ប្រកួត​​ជាប់​គ្នា​របស់​ UiTM FC បន្ទាប់​ពី​ចាញ់​វេស្ទើន​​ដោយ​លទ្ធផល​ ២-០ កាល​ពី​ថ្ងៃ​ទី​២៨​ ធ្នូ​ ប៉ុន្តែ​មុន​​ពេល​បរាជ័យ​ទាំង​ពីរ​លើក​នេះ ក្រុម​ដែល​មក​ពី​ម៉ាឡេស៊ី​នេះ​បាន​យក​ឈ្នះ​ Cambodian Tiger ២-០ និង​ឈ្នះ​ភ្នំពេញ​ក្រោន ២-១៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទថ្មី