• 2016-12-28 03:14:55
  • បាល់ទាត់

Ronaldo ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ ខណៈ​ Real ជា​ក្លឹប​ល្អ​បំផុត​នៅ Globe Soccer Awards

  • 2016-12-28 03:14:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​កម្ម​វិធី​ ពាន​រង្វាន់​បាល់ទាត់​សកល​ ឬ Globe Soccer Awards ដែល​រៀប​ចំ​ឡើង​នៅ​ទីក្រុង​ឌុយបៃ​ ប្រទេស​អារ៉ាប់រួម​កាល​ពី​យប់​មិញ​ កីឡាករ​ និង​បុគ្គល​សំខាន់​ៗ​ក្នុង​វិស័យ​បាល់ទាត់​បាន​បង្ហាញ​មុខ​ និង​ទទួល​ពាន​រង្វាន់​រៀង​ៗ​ខ្លួន​សម្រាប់​ជោគជ័យ​របស់​ពួក​គេ​ក្នុង​ឆ្នាំ​២០១៦​។

Ronaldo និងលោក Perez

ក្នុង​នោះ​ជ័យ​លាភី​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​បាន​ទៅ​លើ​ Cristiano Ronaldo បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​ឆ្នើម​វ័យ​៣១​ឆ្នាំ​ជួយ​ Real Madrid ឈ្នះ Champions League និង​នាំ​ព័រទុយហ្គាល់​ឈ្នះ​ពាន​ទ្វីប​អឺរ៉ុប។ យ៉ាង​ណា​ក៏​ដោយ​ម្ចាស់​ពាន​ Ballon d'Or រូប​នេះ​មិន​បាន​ទទួល​ពាន​ដោយ​ផ្ទាល់​ទេ​ គឺ​បាន​ត្រឹម​ផ្ញើ​វីដេអូ​ថ្លែង​អំណរគុណ​ពី​ចម្ងាយ​ប៉ុណ្ណោះ។

ក្លឹប​ដែល​ល្អ​ផ្ដាច់​គេ​បាន​ទៅ​លើ​ក្រុម​យក្ស​អេស្ប៉ាញ Real Madrid ខណៈ​លោក Florentino Perez ឈ្នះ​ពាន​ប្រធាន​ក្លឹប​ល្អ​ប្រចាំ​ឆ្នាំ។ ពាន​គ្រូ​បង្វឹក​ល្អ​បំផុត​បាន​ទៅ​លើ​លោក​ Fernando Santos បន្ទាប់​ពី​លោក​ដឹកនាំ​ព័រទុយហ្គាល់​ឈ្នះ​ពាន​ទ្វីប​អឺរ៉ុប Euro ។

Clattenburg

​អាជ្ញាកណ្ដាល Clattenburg ជន​ជាតិ​អង់គ្លេស​ឈ្នះ​ពាន​ អាជ្ញាកណ្ដាល​ល្អ​ប្រចាំ​ឆ្នាំ​បន្ទាប់​ពី​លោក​កាត់​ក្ដី​ក្នុង​ប្រកួត​ធំៗ​៣ នៅ​ឆ្នាំ​២០១៦​ គឺ​វគ្គ​ផ្ដាច់ព្រ័ត្រ​ Euro, UEFA Champions League និង​ FA Cup៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់