• 2016-12-21 07:56:39
  • បាល់ទាត់

Messi J របស់​ថៃ​ទៅ​លេង​ឲ្យ​ក្លឹប​លីគ​កំពូល​ជប៉ុន

  • 2016-12-21 07:56:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chanathip Songkrasin បាន​សម្រេច​ទៅ​លេង​ឲ្យ​ក្លឹប Condadole Sapporo នៃ​ក្របខ័ណ្ឌ​លីគ​កំពូល​របស់​ជប៉ុន​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ ១​ឆ្នាំ​កន្លះ។

Chanathip Songkrasin (អាវខៀវ)

ការ​សម្រេច​ចិត្ត​ធ្វើ​ឡើង​ក្រោយ​ពេល​​កីឡាករ​មាឌ​ល្អិត​រហស្សនាម Messi J ឈ្នះ​ពាន​ AFF Suzuki Cup ជា​លើក​ទី​២​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ថៃ​កាល​ពី​ពេល​ថ្មី​ៗ​​។ ​នេះ​គ្រាន់​ជា​ការ​ចុះ​កុងត្រា​ទុក​មុន​ប៉ុណ្ណោះ​ព្រោះ​មែនទែន​ទៅ Chanathip ត្រូវ​លេង​ជាមួយ​ Muangthong ពាក់​កណ្ដាល​រដូវ​កាល​សិន​ មាន​ន័យ​ថា រូប​គេ​នឹង​លេង​ពាន​ AFC Champion League ជើង​ទី​១​ឲ្យ​ក្លឹប​ជើង​ឯក​របស់​ថៃ ហើយ​នៅ​ខែ​កក្កដា​ឆ្នាំ​ក្រោយ​ទើប​ទៅ​ជប៉ុន។

ខ្សែ​បម្រើ​វ័យ​២៣​ឆ្នាំ​នឹង​បង្ហាញ​មុខ​ជាមួយ​ក្លឹប​ជប៉ុន​ថ្ងៃ​ទី១០​ ខែ​មករា​ រួច​ត្រឡប់​មក​ប្រទេស​ថៃ​វិញ។ តម្លៃ​នៃ​ការ​ខ្ចី​ជើង​មិន​ត្រូវ​ក្លឹប​ទាំង​២​ទម្លាយ​ឲ្យ​ដឹង​ទេ តែ​បើ​តាម​ឪពុក Chanathip ឲ្យ​ដឹង​ថា​វា​មាន​តម្លៃ​ប្រមាណ ១៨​លាន​បាត​ ឬ​៥សែន​ដុល្លារ​អាមេរិក ហើយ​ពេល​ចប់​កុងត្រា​ខ្ចី​នៅ​ឆ្នាំ ២០១៨ ក្លឹប Condadole Sapporo មាន​សិទ្ធ​ទិញ​ផ្ដាច់​បាន​ បើ​សិន​ពួក​គេ​ពេញចិត្ត៕

ប្រភព៖ Football Forward Thailand ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់
អត្ថបទថ្មី