- 2016-12-17 01:44:11
- បាល់ទាត់
Conte ខ្លាចក្លឹបនៅចិនរឿងចំណាយលុយមិនញញើត
- 2016-12-17 01:44:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Conte ខ្លាចក្លឹបនៅចិនរឿងចំណាយលុយមិនញញើត
ចន្លោះមិនឃើញ
Antonio Conte បារម្ភចំពោះការជះលុយទិញកីឡាករនៅអឺរ៉ុបពីសំណាក់ក្លឹបអ្នកមានរបស់ចិន ហើយលោកជឿជាក់ថាសកម្មភាពទាំងនោះនឹងផ្ដល់គ្រោះថ្នាក់ដល់គ្រប់ក្លឹបអាជីពនៅជុំវិញពិភពលោក។
ការលើកឡើងដូច្នេះក្រោយពេលខ្សែបម្រើ Oscar របស់ Chelsea ត្រូវក្លឹប Shanghai SIPG របស់ចិនដាក់សំណើទិញ៦០លានផោន ព្រមជាមួយថ្ងៃពលកម្មកប់ពពក ៤សែនផោនក្នុង១សប្ដាហ៍។ បើតាម Conte និន្នាការនេះវាពិបាកសម្រាប់រូបលោក ក៏ដូចជាអ្នកចាត់ការក្លឹបដទៃក្នុងការរក្សាកីឡាករព្រោះតែប្រាក់ពលកម្មដ៏មហាសាលទាំងនោះ។
ក្លឹបអាជីពនៅចិនបានចំណាយអស់២០០លានផោន នៅមុនឆ្នាំ២០១៦ ហើយត្រឹមរយៈពេល១០ថ្ងៃប៉ុណ្ណោះ ការទិញដូរកីឡាកររបស់ពួកគេបានបំបែកកំណត់ត្រា៣ដងទៅហើយ ដូចជាការទិញ Ramires ក្នុងតម្លៃ២៥លានផោន, ការទិញ Jackson Martinez ក្នុងតម្លៃ ៣១លានផោន និងការទិញ Alex Teixeira ក្នុងតម្លៃ ៣៨,៤លានផោន។
ព័ត៌មានចុងក្រោយ Alexis Sanchez របស់ Arsenal ក៏ត្រូវក្លឹប Hebei China Fortune ដែលកំពុងដឹកនាំដោយ Manuel Pellegrini អតីតអ្នកចាត់ការ Manchester City ទាក់ទងទៅផងដែរ ហើយហ៊ានឲ្យថ្លៃឈ្នួល ៥សែនផោនក្នុង១សប្ដាហ៍៕