- 2016-12-02 09:03:31
- បាល់ទាត់
លីគទី២ សប្ដាហ៍នេះគីរីវង់អាចយកបាន ៣ពិន្ទុពីក្រុមខ្លាំងសៀមរាបអង្គរបានអត់?
- 2016-12-02 09:03:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លីគទី២ សប្ដាហ៍នេះគីរីវង់អាចយកបាន ៣ពិន្ទុពីក្រុមខ្លាំងសៀមរាបអង្គរបានអត់?
ចន្លោះមិនឃើញ
ការប្រកួតក្របខ័ណ្ឌលីគលំដាប់ទី២ របស់កម្ពុជាបានដំណើរការដល់សប្ដាហ៍ទី៦ហើយ គិតត្រឹមពេលនេះក្រុមគីរីវង់សុខសែនជ័យឈរកំពូលតារាងលើគេមាន១២ពិន្ទុ ខណៈអគ្គិសនីកម្ពុជានៅលេខ២មាន១០ ពិន្ទុនិងក្រុមសៀមរាបអង្គរមាន ៩ពិន្ទុឈរលេខ ៣។ ថ្ងៃអាទិត្យទី៤ ខែធ្នូ សប្ដាហ៍នេះតើគីរីវង់អាចយកបាន ៣ពិន្ទុពីក្រុមខ្លាំងសៀមរាបអង្គរនៅលើទឹកដីខ្លួនឯងបានអត់?
បើងាកទៅសម្ដីរបស់លោក ឌុក វាសនា អគ្គលេខាធិការក្លឹបគីរីវង់ធ្លាប់បានបញ្ជាក់ថា ក្លឹបបានកំណត់គោលដៅលើកពានលីគទី២ ដើម្បីដំណើរឆ្ពោះទៅលេងលីគកំពូលកម្ពុជាវិញ។ ទន្ទឹមនឹងនោះក្លឹបរបស់លោកបានត្រៀមខ្លួនលេងលីគទី២ នេះបានយ៉ាងល្អដែលធ្វើការរំពឹងទុកគ្រងជើងឯកពានរង្វាន់នេះមានភាគរយខ្ពស់។
ងាកទៅកាន់ក្លឹបសៀមរាបអង្គរវិញក៏មិនមែនជាក្រុមអន់ដែរ ពោលគឺពួកគេរកបាន ៩ពិន្ទុក្នុងចំណោម ៤ប្រកួតក្នុងនោះឈ្នះ ៣និងចាញ់១ ប្រកួត។ ខណៈដែលក្រុមខ្លាំងគីរីវង់សុខសែនជ័យប្រកួតបាន ៥លើកឈ្នះ ៤និងចាញ់ ១ប្រកួតផងដែរ៕
តារាងចំណាត់ថ្នាក់