• 2016-11-12 00:27:00
  • បាល់ទាត់

Mata ​ជឿ​ថា​ Man Utd ​​នឹង​បាន​ចំណាត់​ថ្នាក់​ល្អ បើ​គូ​ប្រជែង​បាត់បង់​ពិន្ទុ​ច្រើន

  • 2016-11-12 00:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Juan Mata ​របស់​ក្រុម​ Manchester United ​បាន​លើក​ឡើង​ថា ​ក្រុម​បិសាច​ក្រហម​របស់​ខ្លួន​ នឹង​អាច​មាន​ឱកាស​រំកិល​ទៅ​​ចំណាត់​ថ្នាក់​កំពូល​តារាង​ ​​បើ​សិន​ជា​​ក្រុម​គូ​ប្រជែង​ធំៗ​បាត់បង់​ពិន្ទុ​ច្រើន ​​នៅ​ប្រកួត​ខាង​មុខៗ។

ខ្សែ​បម្រើ​ Jaun Mata របស់​ក្រុម​ Man Utd

Man Utd ​របស់​អ្នកចាត់ការ​ Jose Mourinho ​បច្ចុប្បន្ន​​ កំពុង​ស្ថិត​នៅ​លេខ​៦ ​ក្នុង​តារាង​ Premier League ​​បន្ទាប់​ពី​​៥​ប្រកួត​ចុង​ក្រោយ​ឈ្នះ​​តែ​១​ប្រកួត និង​​ប្រកួត​​ចុង​ក្រោយ​ឈ្នះ​ Swansea City ​៣-១។ បិសាច​ក្រហម ​នឹង​ត្រូវ​ប៉ះ​ក្រុម​កាំភ្លើង​ធំ Arsenal នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា​ខាង​មុខ​នេះ ក្រោយ​ចប់​ការ​សម្រាក​ប្រកួត​​អន្តរជាតិ។

Mata ​បាន​និយាយ​ក្នុង​សន្និសីទកាសែត​ ពេល​នៅ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ថា៖ "វា​ជា​ការ​ពិត​ ដែល​យើង​ចាប់​ផ្ដើម​រដូវ​កាល​ថ្មី ​​មិន​បាន​លទ្ធផល​ល្អ​ដូច​អ្វី​ដែល​យើង​សង្ឃឹម​ទុក ប៉ុន្តែ​នៅ​តែ​បន្ត​នៅ​ទីនោះ។ Premier League ​ជា​លីគ​ដែល​ប្រកួត​ប្រជែង​ខ្លាំង ដែល​ក្រុម​ធំៗ​ទាំង​អស់​ អាច​នឹង​បាត់បង់​ពិន្ទុ​ច្រើន​ ហើយ​យើង​នៅ​តែ​អាច​រំកិល​ទៅ​ក្បែរ​​ទីតាំង​​កំពូល​តារាង”៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

មតិយោបល់
អត្ថបទថ្មី