• 2016-11-06 03:26:22
  • បាល់ទាត់

ពាន​Toyota ក្រុម​ខ្លាំងវៀតណាម Da Nang ចាញ់​​ក្រុម​ជើង​ឯក​ឡាវ​វគ្គ​សន្សំ​ពិន្ទុ​

  • 2016-11-06 03:26:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​​ជើង​ឯក​លីគ​បាល់ទាត់​កំពូល​ឡាវ​ Lanexang United ​​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​ខ្លាំង​មក​ពី​ប្រទេស​វៀតណាម​ SHB Da Nang ដោយ​លទ្ធផល​២-១នៃ​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពាន​រង្វាន់​ Toyota Mekong Club Championship 2016។ សម្រាប់​ការ​ប្រកួត​នៅ​លើ​ទឹក​ឡាវ​នេះ​ ក្រុម​ភ្ញៀវ​ជា​អ្នក​រក​គ្រាប់​បាល់​នាំ​មុខ​មុន​នៅ​វគ្គ​ទី​១​ ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់​ផ្ទះ​របស់​ឡាវ​វាយ​បក​រហូត​បាន​២​គ្រាប់​ដើម្បី​ទទួល​បាន​ជ័យជម្នះ​២-១។

 

 

ថ្ងៃ​ទី​២៣ ខែ​ធ្នូ ខាង​មុខ ក្រុម​វៀតណាម SHB Da Nang ​ត្រូវ​ត្រៀម​ខ្លួន​​ទទួល​ស្វាគមន៍​ក្រុម​ជើង​ឯក​មីយ៉ាន់ម៉ា​ Yadanorbon FC ខណៈ​នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ​ក្រុម​​ឡាវ​ Lanexang United ត្រូវ​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម​ជើង​ឯក​មីយ៉ាន់ម៉ា​ Yadanorbon FC  វិញ​ម្តង។ ក្រុម​ណា​ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ក្នុង​ចំណោម​៣​ក្រុម​មក​ពី​៣​ប្រទេស​នេះ​ត្រូវ​ជួប​ក្រុម​ជើង​ឯក​លីគ​កម្ពុជា​បឹងកេត​អង្គរ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​​

មតិយោបល់
អត្ថបទថ្មី