• 2016-11-02 13:15:33
  • បាល់ទាត់

មក​ស្គាល់​ Idol ​របស់​ខ្សែ​ការពារ​កម្ពុជា​​​ ៤​​រូប​នេះ​បន្តិច​មើល

  • 2016-11-02 13:15:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុម​កីឡាករ​បាល់ទាត់​​ជម្រើស​ជាតិ​កម្ពុជា​បាន​ធ្វើ​​​ការ​ប្រមូល​​ផ្ដុំ​ហ្វឹកហាត់ ​ត្រៀម​ទៅ​ចូល​រួម​​ប្រកួត​ពាន​​រង្វាន់ AFF Suzuki Cup ​រយៈ​ពេល​២​ថ្ងៃ​ហើយ​​​នៅ​បាទី។ ​ក្នុង​ចំណោម​កីឡាករ​ដែល​ធ្វើ​ការ​ប្រមូល​ផ្ដុំ​ចំនួន​២៦ ​រូប​ប្រិយមិត្ត​​​ធ្លាប់​ដឹង​កន្លង​មក​ហើយ​ថា ​កីឡាករ​សឹង​តែ​ទាំង​អស់​សុទ្ធ​តែ​មាន​ Idol ​រៀង​ៗ​ខ្លួន។  ​​​​ថ្ងៃ​នេះ Sabay ​សូម​​​បង្ហាញ​ពី​ និម្មិត​រូប ឬ​Idol ​របស់​ខ្សែ​ការពារ​ជម្រើស​ជាតិ​កម្ពុជា​​៤​​រូប​​គឺ​ ស៊ើយ​ វិសាល, ណុប​ តុលា, នេន សុធារ័ត្ន និង​រស់ សំអឿន។

 

១-​ស៊ើយ​ វិសាល ៖ ​ខ្សែ​ការពារ​កណ្ដាល​របស់​ក្លឹប​ព្រះ​ខ័ន​រាជស្វាយរៀង​​រូប​​នេះ​ បាន​​​ជ្រើស​រើស​យក​កីឡាករ​​វ័យ​​២៨​ឆ្នាំ​ Marcelo របស់​ក្លឹប​យក្ស​នៅ​អេស្ប៉ាញ Real Madrid ​ជា​និមិត្តរូប​របស់​ខ្លួន​(​ idol )។

 

 

២-​ នេន សុធារ័ត្ន ៖ ​ខ្សែ​ការពារ​ស្លាប​ស្ដាំ​​​របស់​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​បាន​ពេញ​ចិត្ត​ និង​ចាប់​អារម្មណ៍​​លើ​​កីឡាករ Nemanja Vidic អតីត​​កំពូល​​ខ្សែ​ការពារ​កណ្ដាល​របស់​​ Man Utd ​​​​​និង​ជម្រើស​ជាតិ​ Serbia​ ជា​​ idol របស់​គេ។

 

៣​-​ ​ណុប តុលា ៖ ​​អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​រូប​នេះ​ បាន​ពេញចិត្ត​ចំពោះ​ទម្រង់​លេង​របស់​កំពូល​ខ្សែ​ប្រយុទ្ធ​តារា​ឆ្នើម​ក្លឹប​ Real Madird និង​​​​ជម្រើស​ជាតិ​ព័រទុយហ្គាល់ Cristiano Ronaldo ​​ធ្វើ​ជា​ idol ​របស់​ខ្លួន។

 

 

៤-​​ រស់ សំអឿន ៖ ខ្សែ​ការពារ​​​​ស្លាប​​ឆ្វេង​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​​​​ បាន​ជ្រើស​រើស​យក​​ខ្សែ​ការពារ​ក្លឹប​​​លំដាប់​កំពូល​របស់​​ ​ Real Madrid ​និង​​ជម្រើស​ជាតិ​អេស្ប៉ាញ​​​ដែល​មាន​វ័យ ​៣០​ឆ្នាំ​ Sergio Ramos ធ្វើ​ជា​ idol ។

 

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​​​

មតិយោបល់
អត្ថបទពេញនិយម