- 2016-10-30 16:30:41
- បាល់ទាត់
Spurs និង Leicester ចែកគ្នាម្នាក់១ពិន្ទុខណៈ Man Utd ធ្វើអ្វី Burnley មិនកើត
- 2016-10-30 16:30:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Spurs និង Leicester ចែកគ្នាម្នាក់១ពិន្ទុខណៈ Man Utd ធ្វើអ្វី Burnley មិនកើត
ចន្លោះមិនឃើញ
ការប្រកួតក្របខ័ណ្ឌកំពូលរបស់អង់គ្លេស EPL សប្ដាហ៍ទី១០កាលពីយប់មិញនេះក្រុមខ្លាំងៗមួយចំនួនយកបាន៣ពិន្ទុពេញលើកលែងតែ Spurs និង Leicester ចែកគ្នាម្នាក់១ពិន្ទុខណៈ Man Utd ធ្វើបានត្រឹមស្មើ Burnley ០-០នៅ Old Traford ។
ម្ចាស់ផ្ទះ Spurs បានប្រើការកៀបសង្កត់ទៅលើក្រុមភ្ញៀវយ៉ាងខ្លាំងរហូតដល់នាទីទី ៤៤ម្ចាស់ផ្ទះទទួលបានបាល់ពិន័យ១១ម៉ែត្រ ដែលទាត់បញ្ចូលទីបានសម្រេចដោយកីឡាករ Vincent Janssen បន្ទាប់ពីខ្សែការពារក្រុមភ្ញៀវ Robert Huth បង្កកំហុសក្នុងប្រអប់គ្រោះថ្នាក់។
ប៉ុន្តែក្រុមភ្ញៀវបានបង្កើនការវាយស្រុកវិញបន្ទាប់ត្រូវម្ចាស់ផ្ទះនាំមុខ១-០។ រហូតដល់នាទីទី៤៨ ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Ahmed Musa របស់ Leicester បានតាមស្មើ១-១។ ចប់ការប្រកួតក្រុមទាំងពីរស្មើគ្នា១-១។
ចំណែក Man Utd វិញបានធ្វើឲ្យខកខានយកបាន ៣ពិន្ទុបន្ទាប់ពីពួកគេបានត្រឹមស្មើក្រុមខ្សោយ Burnley ០-០កាលពីយប់មិញនេះខណៈក្រុមខ្លាំងៗមួយចំនួនដូចជា Man City Arsenal និង Liverpool សុទ្ធតែអាចយកបាន៣ពិន្ទុដូចៗគ្នា៕
វីដេអូ Highlights រវាង Man Utd Vs Burnley ៖
វីដេអូ Highlights រវាង Sunderland Vs Arsenal
វីដេអូ Highlights រវាង West Brom vs Manchester City
វីដេអូ Highlights រវាង Crystal Palace vs Liverpool
ប្រែសម្រួល៖ ស្រី សុវណ្ណដារ៉ា